កញ្ញា ណាក់ ស្រីណា លើកយកបញ្ហាចំនួន៦ចំណុច មកធ្វើការបញ្ជាក់ទៅកាន់ លោកចាងហ្វាងផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ទាក់ទិននឹងរឿងប្រាក់ចំនួន២ពាន់ដុល្លារ ...
-

ទាក់ទិននឹងរឿងប្រាក់ចំនួន២ពាន់ដុល្លារ រវាង ណាក់ ស្រីណា ជាមួយនឹងលោកចាងហ្វាងផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ពេលនេះ ណាក់ ស្រីណា ក៏បានចេញមកធ្វើការបកស្រាយ នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់កញ្ញា ថា៖ "១.ជាដំបូងនាងខ្ញុំសូមគោរពអរគុណចំពោះលោកអុិន​ សុភិនចាងហ្វាងផលិតកម្មមហាហង្សដែលបានចេញមកបកស្រាយនូវហេតុផលដែលគ្មានទំនួលខុសត្រូវលើការងារ​ ព្រមទាំងប្រើល្បិចពិសពុលកេងប្រវ័ញលើកំលាំងពលកម្មមនុស្សជាច្រើនអ្នកព្រោះតែប្រយោជន៍របស់ខ្លួន។ ២.ខ្ញុំ​បានបំពេញការងារជូនក្រុមហ៊ុនរបស់លោកតាមតួនាទីនិងកិច្ចសន្យាការងារតាមលក្ខខណ្ឌរវាងខ្ញុំនិងលោកដោយមិនដែលធ្វើអោយក្រុមការងារវេទនារឺមានបញ្ហាដោយសារខ្ញុំឡើយ​ ដូច្នេះរឿងមួយនេះមិនមែនជារឿងដែលលោកទៅយកអតិថិជនមកពាក់ពន្ធ័ហើយដោះសារយករួចខ្លួនចឹងទេ​ ព្រោះខ្ញុំជាអ្នកចុះកុងត្រាធ្វើការជាមួយលោក។ សួរថាគ្រាន់តែអតិថិជនរបស់លោកជ្រើសរើសយកខ្ញុំមកសម្តែងតើជាកំហុសរបស់ខ្ញុំមែនដែលត្រូវឲ្យលោកមិនបើកលុយឲ្យខ្ញុំ? គេជាភ្ញៀវរបស់លោកគេមានសិទ្ធជ្រើសរើសតួរ​ តែសំខាន់លោកឯងជាអ្នកចរចារតំលៃជាមួយតួរដូច្នេះលោកត្រូវមានទំនួលខុសត្រូវមកលើតួរ។ ៣.សូមបញ្ជាក់ថារឿងមរតកចុកឈាមនេះ​ ខ្ញុំមិនបានទៅអង្វរក្រាបលន់តួខាងអតិថិជនរឺខាងផលិតកម្មរបស់លោកឲ្យយកខ្ញុំធ្វើជាតួរឯកទេ​ ក៏ប៉ុន្តែ​លោកនិងអតិថិជនជាអ្នកសំរេចដោយខ្លួនឯងចឹងលោកត្រូវមានំនួលខុសត្រូវចំពោះរឿងនេះ​។ ៤.ក្នុង​នាមលោកជាប្រធាននិងជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូបបើលោកមានឆន្ទ:ល្អស្អាតស្អំ លោកប្រាកដជាយកគំនិតបែបអ្នកដឹកនាំមកដោះស្រាយបញ្ហាដែលកើតមានមកលើខ្ញុំនិងមនុស្សដ៏ទៃផ្សេងទៀតដោយវិធីល្អប្រសើរជាងនេះ​ មិនមែនប្រើឲ្យគេធ្វើការចប់ហើយ​ បែជាមិនអើពើហ្នឹងតំលៃកំលាំងពលកម្មគេបែបនេះទេ​។ ៥.ជាការសំនូមពររបស់ខ្ញុំគឺខ្ញុំគ្រាន់តែចង់ឲ្យលោកដែលជាម្ចាស់ផលិតកម្មមហាហង្សមេត្តាបញ្ឈប់នូវសកម្មភាពនិងទង្វើដ៏ពិសពុលដែលធ្វើដាក់ខ្ញុំនិងអ្នកសិល្ប:ដ៏ទៃទៀត​​ទៅ​ ព្រោះវាជះផលអាក្រក់ខ្លាំងណាស់ដល់មនុស្សជាច្រើនអ្នកដែលគេមានបេះដូងបំរើសិល្ប:​ដោយក្តីស្រលាញ់​។?????? ៦.ខ្ញុំ​មិន​មែន​ចង់​ឈ្នះ​ចាញ់​ជាមួយប្រភេទមនុស្សដូចជាលោកទេ​ តែខ្ញុំគ្រាន់ចង់កត់បទពិសោធន៍ដ៏ឈឺចាប់មួយនេះទុកនិងជាសារដើម្បីផ្សព្វផ្សាយដល់បងប្អូនដ៏ទៃទៀតកុំឲ្យគេរងគ្រោះព្រោះលោកអុិន​ សុភិន​ ​ដូចជាខ្ញុំ​"។

ប្រភព៖ Nak Sreyna