លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ នឹងជួយបុគ្គលិកដែលបានជួបគ្រោះថ្នាក់ ក្រឡាប់រថយន្ត ឲ្យអស់ពីលទ្ធភាព...(មានវីដេអូ)
-

លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ដែលមហាជនជាច្រើនគោរពស្រលាញ់ និងតែងតែសរសើរនូវទង្វើរសប្បុរសធម៍ និងយកចិត្តទុកដាក់ជួយដល់ជនក្រីក្រ មិនថានៅកន្លែងណា ទីណា ឲ្យលោកបានឃើញពីភាពលំបាករបស់ទុរគតជន និងចាស់ជរា លោកតែងតែជួយទោះបីជាលំបាកយ៉ាងណា។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បានរៀបរាប់ថា "កុំបារម្មណ៍អី ខ្ញុំនឹងជួយឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ !! ទៀ វិចិត្រ"។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ា បានបង្ហាញពីសកម្មភាពរបស់បុគ្គលិកម្នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយបុគ្គលិកម្នាក់នោះ ជួយគ្រោះថា្នក់ចរាចរណ៍ក្រឡាប់រថយន្ត បណ្តាលឲ្យធ្លាក់គ្រាប់ភ្នែកមួយជំហៀងមកក្រៅ។ លោកឧកញ៉ា បានប្រកាសថា លោកនឹងជួយបុគ្គលិកម្នាក់នោះ ឲ្យអស់ពីលទ្ធភាពរបស់លោក ទង្វើរនេះត្រូវបានមហាជនជាច្រើនមានការរំភើបចិត្តជាខ្លាំងនិងលាន់មាត់សរសើររូបលោកគ្រប់គ្នា៕

មានវីដេអូ៖ ប្រភព៖ ទៀ វិចិត្រ TEA VICHET