អាណិតកូនក្រមុំណាស់... លោកតាន់ គឹមសួរ បានបង្ហោះសារថា ហេតុអីបានជាតុលារការខេត្តព្រៃវែង មិនទាន់រកយុត្តិធម៏ជូនក្មេងស្រីរងគ្រោះទៀត ឬមួយតុលាការខេត្តព្រៃវែងពិតជាទុកពេលឲ្យកូនកំលោះនោះរត់គេចខ្លួនរួចឬយ៉ាងណា?....
-

ទាក់ទងនឹងករណីយុវជនម្នាក់ដែលបានបន្លំខ្លួនជាកូនកំលោះ ហើយលបឡើងទៅផ្សំដំណេកជាមួយកូនក្រមុំ ក្នុងថ្ងៃមង្គលការ ហើយត្រូវបានខាងកូនកូនកម្លោះទារថ្លៃបណ្ណាការពីកូនក្រមុំវិញ។ ដោយសារមិនអស់ចិត្ត លោក​ តាន់ គឹមសួរ ក៏បានទៅសម្ភាសន៍ដល់ផ្ទះកូនក្រមុំដោយផ្ទាល់ ហើយក៏បានធ្វើការសាកសួរទៅលើលោកយាយរបស់កូនក្រមុំ ដើម្បីស្វែងរកយុតិ្តធម៏ឲ្យកូនក្រមុំផងដែរ។ រយៈពេលកន្លងមកជាយូរមកហើយ ស្រាប់តែកាលពីថ្ងៃម្សិលមិញ នៅលើគណនីហ្វេសប៊ុកលោកតាន់ គឹមសួរ ក៏បានរៀបរាប់ទាំងមិនអស់ចិត្តថា ៖ "ថ្ងៃនេះខ្ញុំបានជូនក្មួយស្រីម៉ីៗទៅសួរសុខទុក្ខនិងធ្វើការផ្តល់កំលាំងចិត្តជូនក្មេងៗរងគ្រោះដោយអំពើចាប់រំលោភនៅអង្គការ Afesip Cambodia របស់វិរបង Mam Somaly។ ក៏ឆ្លៀតសួរនាំអំពីរឿងក្តីរបស់ប្អូនស្រីស្មី(ពុកម៉ែបងប្អូនប្រហែលជាមិនទាន់ភ្លេចទេ) ខ្ញុំពិតជាមិនសប្បាយចិត្តទាល់តែសោះ ហេតុអ្វីបានជាតុលាការខេត្តព្រៃវែងមានការយឺតយ៉ាវក្នុងការដោះស្រាយរឿងក្តីនេះម្ល៉េស? តើតុលាការខេត្តព្រៃវែងនឹងបន្តអូសបន្លាយពេលវេលាកាត់ក្តីដល់ពេលណាទៀត? តើពេលណាទើបតុលាការខត្តព្រៃវែងអាចកោះហៅកូនកំលោះចូលទៅបំភ្លឺបាន? តើតុលាការខេត្តព្រៃវែងពិតជាទុកពេលឲ្យកូនកំលោះនោះរត់គេចខ្លួនរួចឬយ៉ាងណា? ម្តាយកូនកំលោះបានបោះពាក្យសម្តីថាគាត់នឹងស៊ូជាមួយក្តីនេះដល់ទីបញ្ចប់ ទោះត្រូវចាយលុយអស់ប៉ុន្មានក៏ដោយ។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ មានតែធ្វើការបង្ហោះចោទជាសំនួរសួរនៅទីនេះតែម្តង។ សង្ឃឹមថាភាពយុត្តិធម៌នឹងកើតមានឆាប់ៗចំពោះប្អូនស្រស្មី??? ទំនាក់ទំនងផ្តល់ជំនួយជូនម្តាយ ម៉ីៗផ្ទាល់តាមលេខ ‭093 273 101"។

ប្រភព៖​ Tan Kimsour