លោក​ ម៉ៃ សុគន្ធ បង្ហោះវីដេអូថា ខ្ញុំរិះគន់គេ គេក៏បានរិះគន់ខ្ញុំ គេជេរខ្ញុំ គេដៀលខ្ញុំ ខ្ញុំអត់ខ្លាចការរិះគន់មួយនេះទេ តែសម្រាប់អ្នកខ្លាចការរិះគន់គឺជាមនុស្សកំសាកបំផុត...(មានវីដេអូ)
-

ភ្នំពេញ៖ លោកអ្នកប្រាដកជាបានដឹងរួចមកហើយ អំពីបញ្ហារវាងលោក ខេមរៈ សិរីមន្ត បានចេញមុខប្រកាសចំៗថា បានរៀបចំភស្តុតាងរួចរាល់ សម្រាប់ដាក់ពាក្យបណ្តឹង លោក ម៉ៃ សុគន្ធ តែមកទល់នឹងពេលនេះ តារាចម្រៀងរូបនេះហាក់មានសភាពស្ងប់ស្ងាត់បន្តិចហើយ ដោយមហាជនជាច្រើននៅមិនទាន់ឃើញពីការវិវឌ្ឍន៍ទៅមុខ នូវបណ្តឹងនៅឡើយទេ។ ជាក់ស្តែងកាលពីពេលថ្មីនេះ លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះវីដេអូ ឌីដងទៅកាន់លោក ខេមរៈ សិរីមន្ត ថា "បើយើងគិតថា ជាអ្នកសិល្បះ ឫក៏ជាបុគ្គលសាធារណៈ ហើយបើគិតថាយើងជាអ្នកសិល្បះ មិនហ៊ានប្រឈមមុខនឹងការរិះគន់ ខ្ញុំគិតថាជាមនុស្សកំសាក តែសម្រាប់ខ្លួនខ្ញុំវិញ ខ្ញុំរិះគន់គេ គេក៏បានរិះគន់ខ្ញុំ រឿងបទកូពី គេជេរខ្ញុំ គេដៀលខ្ញុំ ខ្ញុំអត់ខ្លាចការរិះគន់មួយនេះទេ តែសម្រាប់អ្នកខ្លាចការរិះគន់គឺជាមនុស្សកំសាកបំផុត"។ យ៉ាងណាមិញ នៅលើបណ្តាញសង្គមរបស់លោក ម៉ៃ សុគន្ធ បានរៀបរាប់ថា​"អារម្មណ៍ពិត ចង់និយាយពីការពិត (ជីវិតជាអ្នកសិល្បៈ ទៅខ្លាចអីការរិះគន់) ?? ផ្ញើរជូន ចាស្ទីនកូពី ជាពិសេស #ចាប់ពស់កុំចាប់កន្ទុយណា????? #ច្បាប់សិទ្ធិបុគ្គល"។ ទន្ទឹមនឹងការបង្ហោះវីដេអូមួយនេះ ចំពោះតារាចម្រៀងមួយនេះ ទទួលបានការរិះគន់ច្រើនជា ការសរសើរទៅវិញ៕

មានវីដេអូ៖ ប្រភព៖ May Sokun