បន្ទាប់ពីសឹកហើយ នេនតូច ពេជ្យ ថៃ សន្យាថា​ បុណ្យបាំងស្កូល ធ្វើបុណ្យដាក់បាតឧទ្ទិសជូនគាត់រាល់សិល្ប៍...(មានវីដេអូ)
-

ភ្នំពេញ ៖ ម្ចាស់ពាន The Voice Kids Cambodia នៅរដូវកាលទី១ កុមារា ពេជ្រ ថៃ ក្រោយពីជីដូចបានលាចាកទៅ កុមារា ពេជ្យ ថៃ សោកសៅ ស្រក់ទឹឹក ទឹកភ្នែកស្ទើខ្សោះពីខ្លួន នៅមុខរូបថតលោកយាយ។ យ៉ាងណាមិញរហូតមកដល់ពេលនេះ កូននេន តូ​ច ក៏ដល់ថ្ងៃសឹកវិញហើយ ដោយតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ព្រះតេជកូនមួយអង្គមានឈ្មោះ ភិក្ខុ ថន វិសាល បានរៀបរាប់ឲ្យដឹងថា"ជាមួយ នេន ពេជ្រ ថៃ ថ្ងៃស្អែកលោកម្ចាស់នេន សឹកហើយពេលបានស្តាប់ពីប្រវត្តិខ្លះៗទើបដឹងថាយ៉ាងណាចង់ដឹងសូមចុចខាងក្រោមដើម្បីដឹងទាំងអស់គ្នា"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ព្រះគុណម្ចាស់ ភិក្ខុ ថន វិសាល ក៏មានសងដីកាបន្តទៀតថា "មកបំពេញបុណ្យនាវត្ត និគ្រោធារាម ហៅជ្រៃ ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ចៃដន្យជួបកូននេន ពេជ្រ ថៃដែលមានសទ្ធាជ្រះថ្លាបួសសងគុណជីដូនដែលបានអនិច្ចកម្មទៅកាន់លោកខាងមុខហើយ។ សូមចែកបុណ្យដែលបានបំពេញថ្ងៃនេះទៅកាន់ពុទ្ធបរិស័ទផង ពិសេសសូមអោយបានរួចចាកទុក្ខទាំងពួងទៅហោង"។ នៅក្នុងវីដេអូឃ្លីប នេនតូចក៏បានប្រាប់ ឲ្យដឹងថា "ពេលសឹកខ្ញុំនៅផ្ទះសិន ហើយខ្ញុំនឹងធ្វើបុណ្យបាំងស្កូល ធ្វើបុណ្យដាក់បាតឧទ្ទិសជូនគាត់រាល់សិល្ប៍"។

មានវីដេអូៈ ប្រភព៖ ភិក្ខុ ថន វិសាល