សូមកុំដាច់ចិត្តអូសរំលងអី...លោកតាកំសត់ ពិការជើង រំកិលខ្លួនទាំងហាលថ្ងៃ ដើម្បីទៅរកលុយចិញ្ចឹមជីវិត...(មានវីដេអូ)
-

#រំជួលចិត្តដឹងរឿងជីវិតកម្សត់របស់លោកតា កិលប្រហែល៧ទៅ៨គីឡូពីផ្ទះគាត់ទៅរកម្ចាស់ទាននៅផ្សារព្រែកសណ្ដែក។ គាត់ពិការជើង២ឆ្នាំហើយ ហើយថ្មីៗនេះត្រូវឡានកិនដៃឡើងហើម។ គាត់រស់នៅតែម្នាក់ឯងនៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ពេលខ្លះត្រូវកិលហាលភ្លៀង ឬថ្ងៃក្ដៅបែកញើសជោគ។ ពេលខ្លះមានអ្នកចិត្តល្អឱ្យគាត់ជិះទៅជាមួយ។ គាត់ក្រីក្រណាស់។ ខ្ញុំបានជួបគាត់តាមផ្លូវក៏ទិញទឹកសុទ្ធ ភេសជ្ជៈ និងបង្អែមជូនគាត់ពិសា ព្រមទាំងជូនថវិកាគាត់បន្តិចបន្តួច។ មិនអស់ចិត្តក៏ជូនគាត់ទៅដល់ផ្ទះ។ បើឃើញគាត់ជូនចំណីអាហារ ភេសជ្ជៈ ខោអាវ ឬលុយកាកតាមសទ្ធាផងបងប្អូន!!! សូមជូនបុណ្យផងពុកម៉ែបងប្អូនមិត្តក្នុងហ្វេសប៊ុកទាំងអស់គ្នា។

មានវីដេអូ៖ ប្រភព៖​ So Pha