ចិននៅខេត្តព្រះសីហនុ កាន់តែព្រហើនហើយ!!! កំលាំងអធិការដ្ឋាននគរបាល​ ក្រុងព្រះសីហនុ បានធ្វើការ ឆ្មក់ចូលឃាត់ខ្លួនជនសង្ស័យដែល​បាន​ដើរចែកខិត្តប័ណ្ណផ្សព្វផ្សាយការងារ​ម៉ាស្សា បង្កប់ផ្លូវភេទ នៅតាមបន្ទប់ បឹងហ្គាឡូ​ ផ្ទះសំណាក់ សណ្ឋាគារ បានចំនួន​៦នាក់ និងម្នាក់ទៀតឃាត់ខ្លួនបាននៅចំនុច ខាងក្រោយកាសុីណូ ប៉ាវម៉ាយ
-

ព្រះសីហនុៈ​​ លោកឧត្ដមសេនីយ៍​ទោ​ជួន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុ​ បានអោយដឹងថា​ នៅយប់ថ្ងៃ​១២​ ខែ​សីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​:៣០​នាទី​ កំលាំងអធិការដ្ឋាននគរបាល​ ក្រុងព្រះសីហនុសហការណ៍ជាមួយកំលាំង នគរបាលប៉ុស្តិរដ្ឋបាលសង្កាត់៤ បានធ្វើការ ឆ្មក់ចូលឃាត់ខ្លួនជនសង្ស័យដែល​បាន​ដើរចែកខិត្តប័ណ្ណផ្សព្វផ្សាយការងារ​ម៉ាស្សា បង្កប់ផ្លូវភេទ នៅតាមបន្ទប់ បឹងហ្គាឡូ​ ផ្ទះសំណាក់ សណ្ឋាគារ បានចំនួន​៦នាក់ ជាជនជាតិចិនៈ នៅចំនុច ដងផ្លូវមុខសណ្ឋាគារខ្សាច់មាស ស្ថិតក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ​

ក្នុងនោះមានឈ្មោះ ១.LI YU HANG ភេទប្រុស អាយុ ២២ឆ្នាំ ២.LI ZI MING ភេទប្រុស​ អាយុ​​ ៣៤ឆ្នាំ ៣.FAN CHAOJUN ភេទប្រុស​ អាយុ ២៧ឆ្នាំ ៤.LU JIAN ភេទប្រុស​ អាយុ ២៩ឆ្នាំ ៥.LI ZHU ZHI ភេទប្រុស អាយុ ៣៦ឆ្នាំ ៦.WEN XIAO HU ភេទប្រុស​ អាយុ ៣៤ឆ្នាំ។ ដោយឡែកឈ្មោះ​ FU PENG PENG ភេទប្រុស អាយុ ៣០ឆ្នាំ ​ជនជាតិចិន ត្រូវបានឃាត់ខ្លួននៅចំនុច ខាងក្រោយកាសុីណូ ប៉ាវម៉ាយ ក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានបិទរូបភាពអាសអាភាសនៅកញ្ចក់ក្រោយរថយន្ត ។​​ ចំពោះការងារខាងលើយើងបានដកហូតសម្ភារះវត្ថុតាងមួយចំនួន ហើយក៍កំពុងបំពេញនិតិវិធីដើម្បីធ្វើការអប់រំ​ អោយបញ្ឈប់នូវសកម្មភាពអានាធិបតេយ្យ​ ដែល​ល្មើស​ច្បាប់​ ។