នេះហើយសពអ្នកក្រ...ព្រោះតែគ្មានលុយដឹកសពឪពុកទៅផ្ទះ គេទុកគាត់ចោលតាំងពី១២យប់ រហូតដល់ជិតភ្លឺទៅហើយ នៅតែមិនទាន់មកដឹកគាត់ទៀត ក៏បង្ហោះវីដេអូសពឪពុករៀបរាប់គួរឲ្យអាសូរ... (មានវីដេអូ)
-

ជីវិតអ្នកក្រមានតែប៉ុណ្ណឺង! គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Seng Vichea បានរៀបរាប់ទាំងអារម្មណ៍អួលដើម.ក តាមរយៈការបង្ហោះឃ្លីបវីដេអូមួយមានរយៈពេលប្រមាណជិត៤នាទី ដោយបងប្រុសមិនយល់ និងមិនអស់ចិត្តហេតុអីបានជារើសអើងអ្នកក្រខ្លាំងម្ល៉េះ ជីវិតមានដូចគ្នា ពេលស្លាប់ទៅក៏ស្លាប់ទៅដូចតែគ្នា គ្មានយកអ្វីទៅបានទេ គឺទៅតែខ្លួនទទេសោះ ឬមួយអ្នកមិនមែនជាមនុស្ស ទាល់តែអ្នកមានទើបជាមនុស្ស។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានស្រែករៀបរាប់ពីការឈឺចាប់ ទើបទោះបីជាលោកឪពុកបានចែកឋានហើយក៏គេនៅមិនទាន់ឲ្យយកសពគាត់ទៅធ្វើបុណ្យតែ ដោយទុកគាត់ចោល គេមិនមកដឹកទាន់ទេ។ បងប្រុសបានស្រែកតាមវីដេអូឃ្លីបថា "នេះហើយសពអ្នកក្រ ដោយសពអ៊ុំប្រុសគាត់ប្រើប័ណ្ណក្រីក្រ តាំងពីឈឺរហូតដល់ស្លាប់ គាត់ប្រើប័ណ្ណក្រីក្ររហូត ពេលដែលគាត់ស្លាប់នឹងគឺដោយសារតែបាក់ដៃទេ (ជំងឺរបស់គាត់គឺជំងឺបាក់ដៃ) គាត់បានស្លាប់តាំងពីម៉ោង១២ ឥឡូវជិតដល់ភ្លឺហើយគេមិនទាន់មកដឹកសពទៀត។ សពមួយនេះគឺជាឪពុករបស់គាត់ផ្ទាល់ ដោយសារតែក្រ គឺគេមិនសូវជាខ្វល់ឡើយ ទុកឲ្យគាត់ចាំឡើងយូទម្រាំតែបានដឹកសពឪពុកចេញបាន។ គួរបញ្ជាក់ផងដែរថា សពលោកតាបានស្លាប់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨

មានវីដេអូ៖ ប្រភព៖ Seng Vichea