អ៊ុំស្រីម្នាក់រងគ្រោះដោយសារទឹកអាស៊ីត ពិការភ្នែកទាំងសងខាង ព្រោះតែការច្រណែនក្នុងរបររកស៊ី ...(មានវីដេអូ)
-

អ៊ុំស្រីរងគ្រោះដោយសារទឹកអាស៊ីត ព្រោះតែមានមនុស្សមួយចំនួន ខឹង និងច្រណែនរូបគាត់ ដែលគាត់លក់ផលិតផលដាច់ជាងគេ ចឹងហើយបានជាធ្វើឲ្យគេច្រណែនគាត់ ហើយក៏ប្រើអំពើថោកទាបបែបនេះ។ អ៊ុំស្រីគាត់អង្គុយចាក់មានដូចជា កន្សែង មួក កាបូប​ ស្អាតៗ ដោយគាត់ចាក់ដោយផ្ទាល់ដៃ គាត់បានប្រើទេពកោសលដើម្បីចិញ្ចឹមជីវិត។ ក្នុងការរងគ្រោះនេះមិនមែនត្រូវតែគាត់គេ សូម្បីតែប្តីរបស់គាត់ក៏ត្រូវរងគ្រោះផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tos Tenh បានរៀបរាប់និងធ្វើការឡាយវីដេអូ ពីអ៊ុំស្រី ដោយបងប្រុសបានលើកឡើងថា "សូមបងៗជួយShareវីដេអូនេះដេីម្បីអោយសប្បុរសជនបានឃេីញនឹងជួយទិញ។ សូមបងប្អូនមេត្តាជួយទិញកាបូបនិងកន្សែងចាក់របស់អ្នកមីងដែលរងគ្រោះដោយទឹកអាសុីតផង។ ជូនពរបងៗជួបតែរឿងល្អៗ ? 015 48 77 97 លេខទំនាក់ទំនងរបស់អ្នកមីងផ្ទាល់"។

មានវីដេអូ៖ ប្រភព៖​ Tos Tenh