ឥទ្ធិពលថ្នាំញៀន!!! នារីបរទេសម្នាក់ ទំនងបែកថ្នាំដើរកណ្ដាលផ្លូវ ចេញពីម្ដុំវត្តភ្នំ ដើរគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អើលប៉ូលីស និងអ្នកកាសែតជាង១០នាក់ ដេញតាមចាប់ឡើងបែកញើស.....(មានវីដេអូ)
ភ្នំពេញៈ នៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋ បានប្រទះឃើញនារីបរទេសម្នាក់ សង្ស័យថាបែកថ្នាំ បានដើរជើងទទេកណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅរវើរវាយ តាំងពីម្ដុំវត្តភ្នំ ខណ្ឌដូនពេញ។ រួចបត់តាមបណ្ដោយផ្លូវព្រះមុនីវង្ស រហូតដល់ព្រំប្រទល់ខណ្ឌ៧មករា និងបានរាយការណ៍ប្រាប់សមត្ថកិច្ចបន្តបន្ទាប់ដែរ តែគាត់មិនអាចជួយអ្វីបាន ក្រៅពីជិះតាមមើលនាងដើរកណ្ដាលថ្នល់នឹងរួចបត់ឡើងមកផ្លូវព្រះព្រះសីហនុ ខណ្ឌចំការមន រហូតបណ្ដោយអោយដើរដល់វិមានឯករាជ្យ ហើយដើរទៅតាមផ្លូវព្រះនរោត្តមវិញ រហូតទៅដល់ស្តុបចំការមន និងបន្តដើរទៅរហូតដល់ស្ពានអាកាសក្បាលថ្នល់ រួចរត់សំដៅឡើងទៅលើស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅថ្មី) ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។