ធ្វើល្អបានល្អ...អ្នកនាង អេនជី ដឹកដៃស្វាមី ចូលរួមក្នុងសកម្មភាពមនុស្សធម៏...
-

អ្នកនាង អេនជី ក្រោយពីបញ្ចប់នៅភាពលីវ បានដឹកដៃស្វាមីស្រស់សង្ហា ដើរធ្វើមនុស្សធម៏ ជួយដល់ពុកម៉ែ បងប្អូន ដែលកំពុងតែជួបការលំបាក នៅគ្រប់ទីកន្លែង។ ទង្វើរដ៏ប្រពៃនេះ ធ្វើឲ្យមហាជនមានការកោតសរសើរពីទឹកចិត្តរបស់អ្នកនាងនិងស្វាមីជាខ្លាំង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ទាំងអារម្មណ៍សប្បាយចិត្តថា "ប្រសិនជាបងប្អូនសប្បុរសជនទាំងអស់ចង់ចូលរួមជួយជាអំណោយរឺថវិការដល់លោកយាយសូមធ្វេីការទំនាក់ទនងទៅកាន់បងប្រុសខឿនដែលគាត់រស់នៅម្ដុំនោះ Tell: 098462028 017809320 ជីវិតគឺមានច្រេីនរូបភាព មនុស្សមួយចំនួនក៏កំពុងតែសប្បាយចិត្តនូវអ្វីដែលខ្លួនមាន ឯមួយចំនួនទៀតក៏កំពុងតែខ្វះខាតនិងត្រូវការជំនួយក៏ព្រោះតែគ្មានទីពឹង ពីការភាពនិងចាស់ជរា នាងខ្ញុំនិងស្វាមីបានទៅដល់ផ្ទាល់បានជួបលោកតាលោកយាយ៣នាក់ដែលរស់នៅខ្ទមចាស់២ផ្សេងគ្នាដែលគាត់ទាំង៣ស្ថិតក្នុងសភាពពិការនិងចាស់ជរាគ្មានទីពឹងគ្មានកូនចៅនៅរក្សា នាងខ្ញុំក៏រំភេីបផងដែល ព្រោះគាត់ទាំង៣បានទទួលអំណោយនិងថវិការពីពួកខ្ញុំដោយក្តីរំភេីបរីករាយ ??ចែករំលែកសេចក្តីសុខបន្តិចបន្តួយផ្ទាល់ខ្លួនទៅកាន់នាក់ដទៃគឺពិតជាស្រស់ស្រាយនិងជ្រះថ្លាណាស់ហេីយវានិងផ្តល់មកវិញនូវសេចក្តីសុខទ្វេដងសម្រាប់ខ្លួនឯងនិងនាក់ដទៃ??"។ យ៉ាងណាមិញ​ ក៏មានប្រិយមិត្តជាច្រើនចូលរួមត្រេកអរ និងសរសើរដ៏ទឹកចិត្តគូរស្វាមីថ្មីថ្មោង ចែករំលែកក្តីស្រលាញ់ និង ទឹកចិត្តដល់ឪពុកម៉ែ បងប្អូន ក្នុងសកម្មភាពមនុស្សធម៏។

មានវីដេអូ៖ ប្រភព៖