ហឺុម....ជីវិតអើយជីវិត ក្រហើយមកត្រូវពិការដៃទៀត អាណិតណាស់ប្អូន!!! ក្មេងប្រុសម្នាក់ រុញដីឥដ្ឋចូលក្នុងម៉ាស៊ីន បណ្ដាលឲ្យដៃខាងស្ដាំ ចូលក្នុងម៉ាស៊ីនវាយដីឥដ្ឋ ដាច់ត្រឹមកំភួនដៃ
-

ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ៈ១០នាទី ចំនុចម៉ាស៊ីនវាយដីឥដ្ឋក្នុងបរិវេណសិប្បកម្មឡឥដ្ឋរបស់ឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កុមាររងគ្រោះមានឈ្មោះ អឿន វាយុ ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនរបស់ឈ្មោះ ស្រ៊ន់ វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ។

មកជួយធ្វើការ ឪពុកម្ដាយនៅចំនុចសិប្បកម្មឡឥដ្ឋខាង លើបានរុញដីឥដ្ឋចូលក្នុងម៉ាស៊ីនបណ្ដាលអោយចូលដៃខាងស្ដាំក្នុងម៉ាស៊ីនវាយដីឥដ្ឋដាច់ត្រឹមកំភួន ដៃចេញពីគ្នា។ ក្រោយកើតហេតុ កុមាររងគ្រោះត្រូវបានឱពុកម្ដាយ បញ្ចូនយកទៅសង្រោះនៅមន្ទីរ ពេទ្យខេត្តកំពង់ចាម៕