កុំចេះតែហ៊ាន... រតនៈ ពិសី ពេលឃើញវីដេអូឃ្លីបភ្លាម ស្រៀវភ្លែត ...(មានវីដេអូ)
-

ភ្នំពេញ៖ មួយរយៈពេលមកនេះ មានជនជាតិបរទេស ចូលចិត្តបង្ហាញសកម្មភាព អមជាមួយនឹងការបញ្ចេញក្បាច់រាំនៅតាមដងផ្លូវ ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ជាខ្លាំងដល់អាយុជីវិត។ យ៉ាងណាមិញ តារាចម្រៀងវ័យក្មេង កញ្ញា រតនៈ ពិសី មានក្តីព្រួយបារម្ភជាខ្លាំង ក្រោយពីបានឃើញវីដេអូរបស់ជនជាតិបរទេសម្នាក់ បានចុះពីលើរថយន្ត ហើយបង្ហាញក្បាច់រាំយ៉ាងទាក់ទាញបំផុត។ ខណៈពេលដែលកំពុងតែរាំ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកបុកយ៉ាងពេញទំហឹង នៅពេលនាងកំពុងរាំកណ្តាលថ្នល់នោះ ភា្លមនោះមិត្តភិក្តក៏បានហៅរថយន្តដឹករូបនាងទៅមន្ទីរដើម្បីធ្វើការជួយសង្គ្រោះផងដែរ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើងក៏មាន យុវជនច្រើនក៏បានបង្ហាញស្ទីលរាំដូចជាបរទេសផងដែរ តែមិនមានគ្រោះថ្នាក់អ្វីនោះទេ ទើបតែនាពេលថ្មីៗនេះ មានជនជាតិបរទេសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយការចុះមករាំ បង្កឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទន្ទឹមនឹងការបង្ហោះវីដេអូរួម កញ្ញា រតនៈ ពិសី ក៏បានបង្ហោះសារភ្លែតថា "កុំចេះតែហ៊ាន"។

មានវីដេអូ៖ ប្រភព៖