អាណិតដល់ហើយ!!! នារីវ័យក្មេងម្នាក់ ឈរយំលើចិញ្ចើមផ្លូវ ទាំងព្រឹកព្រលឹម ព្រោះស្ដាយកាបូប ដែលចោរចិត្តអប្រិយ៍ ឆក់កាបូបយកទៅបាត់
ភ្នំពេញៈ កាលពីវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នារីវ័យក្មេងម្នាក់ រៀបរាប់ទាំងទឹកភ្នែកថា ហេតុរូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា WAVE ចេញពីផ្ទះ នៅម្ដុំទួលសង្កែ គោលបំណងទៅធ្វើការនៅធនាគារ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកមកអែប រួចធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់គាត់បានសម្រេច រួចក្រុមចោរជិះម៉ូតូគេចខ្លួនបាត់ស្រមោល ធ្វើឲ្យម៉ូតូរបស់គាត់ដួល បណ្ដាលឲ្យគាត់រងរបួសរលាត់ដៃជើងបន្តិចបន្តួច។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។