ល្អប្រពៃណាស់...ប្អូនប្រុស តាំង គីមឡេង ឃើញលោកតាលក់នំដង្កូវតាមផ្លូវ ជួយទិញលោកតាទាំងអស់ ហើយថែមទាំង...(មានវីដេអូ)
-

លោក​ តាំង គីមឡេង ដែលពុកម៉ែ បង ប្អូនបានស្គាល់តាមរយៈការជួយសង្គម ជួយដល់ទុរគតជន និងចាស់ជរា ជាច្រើន ទាំងបណ្តាក្រុងនិងខេត្ត ហើយនាពេលបច្ចុប្បន្នប្អូនប្រុសពិតជាស្វះស្វែងខ្លាំងមែនទែន ដើម្បីជួយបងប្អូនខ្មែរយើង ដែលកំពុងទទួលរងនូវគ្រោះទឹកជំនន់ នៅតែបណ្តាខេត្ត។ ជាក់ស្តែងកាលពីពេលថ្មីនេះ ប្អូនប្រុសក៏បានបង្ហោះវីដេអូ ពីសកម្មភាពលោកតាម្នាក់ ដើរលក់នំ មើលទៅគួរឲ្យអាណិតខ្លាំងណាស់ ដោយប្អូនប្រុសបានជួយទិញនំរបស់លោកតាទាំងអស់ នេះគឺជាសណ្តានចិត្តដ៏ល្អមួយ ដែលគាត់តែងតែធ្វើជានិច្ច។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកប្អូនប្រុសបានរៀបរាប់ថា "ទឹកឪពុកស៊ូហាលក្តៅហាលភ្លៀងដើម្បីរូបកូន? ជិះតាមផ្លូវថ្ងៃនេះបានឃើញលោកតាដើរលក់​ នំដង្កូវ​ ដោយសភាពហេវហត់ហើយស្គមស្គាំងមែនទែនខ្ញុំក៏បានចុះសួរលោកតាថា​ នំលោកតាដើរលក់រាល់ថ្ងៃនេះមិនសូវដាច់ប៉ុន្មានទេព្រោះគេមិនសូវនិយមជាពិសេសគេឃើញលោកតាចាស់ផងខ្លាចនំនៅសល់​? ខ្ញុំក៏ជួយទិញនំទាំង៣២កញ្ចប់លោកតាទាំងអស់ប៉ុន្តែខ្ញុំយកតែ14កញ្ចប់នៅសល់ប៉ុន្មានជូនលោកតាលក់បន្ត?"

មានវីដេអូ៖ ប្រភព៖​ តាំង គីមឡេង