កញ្ញា វ៉ាន់ នីឡា ពោលពាក្យដាក់ខ្លួនឯងថា "មុខមោគមោគចឹងបានគេចេះតែធ្វើបាបរហូត"...
-

អតីតតារាចំរៀង ភ្លេងរីខត កញ្ញា សុខ​ ចិន្តា ហៅ វ៉ាន់ នីឡា បានពោលពាក្យមួយឃ្លាថា "មុខមោគមោគចឹងបានគេចេះតែធ្វើបាបរហូត"។ យ៉ាងណាមិញ ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាងដែលទាក់ទិននឹងកញ្ញា វ៉ាន់ នីឡា រួមមកហើយ ជាមួយបុរសម្នាក់ដែលធ្លាប់ជាសង្សាររបស់កញ្ញា ហើយហ៊ានធ្វើរឿងដ៏គួរឲ្យអាម៉ាស់ និងមិនសមជាមនុស្សប្រុសនោះ។ នាពេលថ្មីនេះ កញ្ញា​ ក៏ចង់បំផ្លិចរឿងចាស់ៗចោល ហើយទទួលយករឿងថ្មី ព្រោះថាការរស់នៅក្នុងអតីតដ៏ងងឹត យូរវាមិនល្អទេ។ ជីវិតមនុស្សភាពរីករាយគឺមានរយៈខ្លីខ្លាំងណាស់ តែបើការកើតទុក្ខវិញ គឺជាស្រមោលតាមប្រាណយើងជាប់ មិនងាយនឹងប្រលែងយើងឲ្យរស់នៅបានសុខស្រួលនោះទេ។

ប្រភព៖ vanillaphleng