ពិតជាកម្របានឃើញណាស់ នៅខ្មែរយើងនឹង!!! ជិះកាណូតហែរជំនូន របស់អ្នកខេត្តកំពង់ឆ្នាំង មានអ្នកណាចង់ការបែបនិងដែរទេ......(មានវីដេអូ)
កាលពីពេលថ្មីៗនេះ ពិធីមង្គលការមួយ ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែពិធីហែរជំនូនក្នុងមង្គលការនេះ ដោយឲ្យកូនកម្លោះ និងភ្ញៀវកត្តិយស បានប្រើប្រាស់កាណូតជិះជាពិធីហែល មើលទៅគឺពិតជាប្លែកភ្នែកម្យ៉ាង ហើយពិធីមង្គលការនេះ ត្រូវបានគេដឹងថាធ្វើឡើងក្នុង ខេត្តកំពង់ឆ្នាំង។ មហាជនជាច្រើនបានបង្ហាញភាពភ្ញាក់ផ្អើល និងខ្លះបាននិយាយថា តិចច្រលំថៃ ខ្មែរយើងនឹង!! ញ៉ាក់សាច់ ! ! ! ជិះកាណូតហែរជំនូន អ្នកខេត្តកំពង់ឆ្នាំង ពិតជាកម្របានឃើញមែន អ្នកកំពង់ឆ្នាំងគ្នាយើង។ ចង់ដឹងថាបែបណា សូមទស្សនាវីដេអូខាងក្រោមនេះ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។