សូមបងប្អូន ប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅរថយន្តកែឆ្នៃ!!! ឆេះរថយន្ត​កាមរី កែច្នៃ​ទ្រុង១គ្រឿង មូលហេតុមកពីដាច់​ខ្សែ​ពាន​ ​បណ្ដាលឲ្យឆ្លង​ចរន្ត​ភ្លើង
-

បន្ទាយមានជ័យៈ ​កាលពី​រសៀល​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​រោង​គោ​កណ្តាល ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។ មានករណីរថយន្ត​កាមរី ​ពណ៌​ស​ កែច្នៃ​ទ្រុង១គ្រឿង ពាក់​ស្លាក​លេខ ៣៤២០ ភព២ បានធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង។ លុះមកដល់កន្លែងកើតហេតុ​ ស្រាប់តែ​រថយន្ត​មាន​បញ្ហា​ចាប់ផ្តើមដាច់​ខ្សែ​ពាន​ ផ្ទុះ​ធុង​ទឹក​ ឆ្លង​ចរន្ត​ភ្លើង ​ចេញពី​ផ្នែក​ខាងមុខ​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់នាំគ្នា​រត់ចេញ​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ។ ​ខណៈដែល​រថយន្ត​នោះ ​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ១៥៩C ដឹក​សាច់ញាតិ ចេញពី​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មក​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដើម្បី​សាកសួរ​សុខទុក្ខ​បងប្អូន​ ដេក​សម្រាក​ព្យាបាល​ជម្ងឺ ​ក្នុង​ពេទ្យ​មិត្តភាព កម្ពុជា.ជប៉ុន ​ស្រុក​មង្គល​បូរី​។

អ្នកបើករថយន្ត​ខាងលើមានឈ្មោះ មក់ ចន្ថា ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្រូវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ នៅក្នុងហេតុការណ៏នេះ មិន​បង្ក​ប៉ះពាល់​រងគ្រោះ ​ដល់​អ្នកធ្វើដំណើរ​នោះឡើយ៕