សង្គមបច្ចុប្បន្នមានគ្រួសារមួយចំនួនស្រលាញ់ចូលចិត្តសត្វចិញ្ចឹមណាស់ដូចជាឆ្កែ ឆ្មា ជាដើម រហូតចាត់ទុកសត្វទាំងនោះជាសមាជិកគ្រួសារទៀតផង ។ ជាក់ស្ដែងមានយុវតីម្នាក់យំសោកបោកខ្លួនខណៈសត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់របស់នាងងាប់ ។ នាងបានរៀបរាប់ទាំងក្ដីស្រណោះអាឡោះអាល័យថា៖ «ស្រីលក្ខណ៍ គឺជាសត្វដែររស់នៅជាមួយខ្ញុំតាំងពីខ្ញុំនៅតូច រហូតដល់ឥឡូវខ្ញុំមានអាយុ២២ឆ្មាំហើយពួកយើងមានអនុស្សាវរីយ៍ជាមួយវាច្រើនណាស់ ហើយពួកយើងក៏មិនដែរចាត់ទុកថាជាសត្វដែរ គឺចាត់ទុកដូចជាសមាជិកក្នុងគ្រួសារម្នាក់ដែរ។ ខ្ញុំពិតជាស្រលាញ់វាខ្លាំងណាស់ ។ វាតែងតែនៅក្បែរខ្លួនខ្ញុំគ្រប់ពេលរាល់ពេលដែរខ្ញុំនៅផ្ទះ ដេកជាមួយខ្ញុំរាល់យប់ តែពេលនេះលែងមានទៀតហើយ លែងមានជារៀងរហូតហើយ។ សូមអោយស្រីលក្ខណ៌ ទៅអោយបានសុខ កើតជាមនុស្សដែលស្អាតដែរឆ្លាតដែរមាននិងជាមនុស្សល្អគេស្រលាញ់ច្រើន នឹងមានអាយុវែងដូចពេលនេះចឹង។ ហើយការស្រលាញ់មួយនេះដែលម៉ាកមានចំពោះកូននឹងឋិតនៅក្នុងបេះដូង នឹងការចងចាំល្អរបស់ម៉ាក់ជារៀងរហូតទៅ។ ម៉ាក់ស្រឡាញ់កូនណាស់ស្រីលក្ខណ័...។»








