ចាំមើលមានអ្នកស៊ែរអត់....បុរសម្នាក់បើករថយន្តបំពានច្បាប់ ខំសូកលុយប៉ូលីស ដើម្បីឲ្យខ្លួនរួចទោស តែពេលប៉ូលីសមិនព្រមយក បើកឡានបុកប៉ូលីសតែម្តង...(មានវីដេអូ)
-

កាលពីប៉ុន្មានខែមុនមានករណី ប៉ូលីសចរាចរណ៍ទះមួយកំភ្លៀងទៅលើអ្នកធ្វើដំណើរម្នាក់ បណ្តាលឲ្យមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង ហើយមានអ្នកខ្លះទៀតនាំគ្នាជេរ និងស៊ែរវីដេអូព្រងព្រៀត។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ យោងតាមហ្វេសបុកផ្លូវការរបស់ Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ បានបង្ហោះវីដេអូបង្ហាញពីភាពត្រឹមត្រូវស្មោះត្រង់គោរពតួនាទី របស់ប៉ូលីសចរាចរណ៍ម្នាក់ តវ៉ាជាមួយរាស្ត្រម្នាក់ដែលបានអំពានច្បាស់ ហើយប្រុងជិះរថយន្តបុកប៉ូលីសទៀត បន្ទាប់ពីប៉ូលីសមិនព្រមទទួលយកការសូកលុយរបស់ខ្លួន "បុរសបំពានច្បាប់ខាងលើបើករថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AI-5991"។ យ៉ាងណាមិញម្ចាស់គណនីហ្វេសប៊ុកTraffic Spy – អ្នកប្រមាញ់ចរាចរណ៍ បានឲ្យដឹងថា "សូមមេត្តាហៅជនបំពានច្បាប់មួយនេះមកទទួលទោសតាមច្បាប់ដើម្បីកុំអោយមានអ្នកចេះតែហ៊ានបំពានច្បាប់បន្តទៀតដូចបុគ្គលម្នាក់នេះបានខំសូកលុយប៉ូលីសចរាចរណ៏មិនបានសម្រេចក៏បើកបុករត់គចេខ្លួនបាត់"។

មានវិដេអូ៖ ប្រភព៖ Traffic Spy - អ្នកប្រមាញ់ចរាចរណ៍