ទះគូថកូនមិនសូវខឹង ខឹងអាត្រង់ចេញមកឌឺឪពុកម្ដាយនិងម៉ង!!! ចេញមកពីផឹកឃើញកំប៉េះគូថនាងស្អាត ទ្រាំមិនបាន ទះ​លេង៤ដៃ ត្រូវឳ​ពុក​ម្តាយ​នាង​ប្តឹងប៉ូលីស ចាប់ដាក់ខ្នោះ
-

កណ្តាលៈ កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុច​ភូមិ​ភ្នំ​បាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្ដាល សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យម្នាក់មានឈ្មោះ សុខ សុភាព ភេទ​ប្រុស ​អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ.ឃុំ ​កើតហេតុ​លើ។ ដោយបានធ្វើសកម្មភាព​ ទះ​កំប៉េះគូទ៤ដៃ ទៅលើនារី ជនរងគ្រោះម្នាក់ អាយុ២០ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល។

នៅមុនពេល​កើតហេតុ​នារីរងគ្រោះ នៅផ្ទះ​ជាមួយប្អូនៗ រីឯ​ឱ​ពុក​ម្តាយ ទៅ​ជជែក​គ្នា​លេង ជាមួយ​អ្នកជិតខាង ផ្ទះជាប់​របង​គ្នា។ បន្តិចក្រោយមក​ជនសង្ស័យ មាន​សភាព​ស្រវឹងស្រា​បាន​លបចូល ទៅ​ក្នង​ផ្ទះ​នារីរងគ្រោះ។ ដោយនារីរងគ្រោះ​ពុំបាន​ដឹង​នោះទេ លុះ​ពេលចូលទៅ​ក្បែរ​នារីរងគ្រោះ ជនសង្ស័យបានធ្វើ​សកម្មភាព​ទះ​កំប៉េះគូថ៤ដៃ ពេលនោះ​នារីរងគ្រោះ​ភ្ញាក់ ចំណែក​ជនសង្ស័យ​នៅតែ បន្ត​ស្ទះ​ទៅរក​ទ្រោប​លើ​នារីរងគ្រោះ តែ​ត្រូវ​នារីរងគ្រោះ ស្រែក លឺ​ដល់​ឳ​ពុក​ម្តាយ ដើរមក​មើល​កូន​ស្រាប់ តែ​ឃើញ​ជនសង្ស័យ​ដើរចេញ ហើយ​និយាយ​ឌឺ​ឳ​ពុក​ម្តាយ​នារី​រងគ្រោះ​ថា យក​ឲ្យ​ទាល់តែ​បាន ៕