លោក សុខ ជំនោរ ពោលពាក្យ ឱ អ្នកក្រស្រុកខ្មែរអើយ ឱ អ្នកអត់បក្សស្រុកខ្មែរអើយ ដូចគេថា រស់បានដល់ពេលណា?..យុត្តិធម៏នៅត្រង់ណា??
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥នេះ លោក សុខ ជំនោរ ដែលត្រូវជាបងប្រុសរបស់កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានបង្ហោះសារតូចចិត្តចំពោះតុលារការកម្ពុជា ដោយលោកបានប្រើពាក្យពេចន៍ថា "តុឡាការ ឆ្នាំមុន ថ្ងៃទី១៥ សីហា ២០១៧ សាលក្រមសាលាដំបូង ឆ្នាំនេះ ថ្ងៃទី១៥ សីហា ២០១៨ នាងមកសាលាឧទ្ធរណ៍ តាមការប្តឹងទាស់ គិតទៅមួយឆ្នាំគត់។ ឱ អ្នកក្រស្រុកខ្មែរអើយ ឱ អ្នកអត់បក្សស្រុកខ្មែរអើយ ដូចគេថា រស់បានដល់ពេលណា?"។ លោក សុខ ជំនោរ ក៏បានបន្តទៀតថា "ជនជាប់ចោទ មានមុខរបរ ជាមន្ត្រីរាជការ (ចម្លែករឺមិនចម្លែក)"។ យ៉ាងណាមិញ លោក គុយ សិទ្ធស័ក្ក ជាអតីតសង្សា រ​ប​ស់​ប្អូ​នស្រី នាង វ៉ាន់ នីឡា ក្រោយពីមានរឿងចម្រុងចម្រះជាមួយគ្នា មិនទាន់បានប៉ុន្មានផង លោកក៏បានបង្ហោះរូបភាពផ្អែមល្អែមជាមួយអ្នកផ្សេងធ្វើព្រងើយ។ ចំពោះនៅក្នុងការខមិនរបស់បងប្អូនជាច្រើនក៏បានរៀបរាប់ថា "​ស្រុកខ្មែរមានច្បាប់សម្រាប់តែអ្នកមានលុយនិងមានអំណាចតែប៉ុណ្ណោះខ្ញុំស្អប់ណាស់អាមានអំណាចមកបំផ្លាញគេចឹង"។

ប្រភព៖ Sok Chomnor