ឆក់ឥតល្ហែតែម្ដងហើយ ប្រុងប្រយ័ត្ន ទាំងអស់គ្នាពេលយប់ឡើង !!! ឆក់កាបូប ជនជាតិបរទេសប្រុសស្រី៤នាក់ បានសម្រេចក្នុងខណ្ឌទួលគោក
ភ្នំពេញៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ជនជាតិបរទេសប្រុសស្រី៤នាក់ ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ស្ថិតនៅចំណុចមុខសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល។ ចំណែកនារីរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះទេ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។