តក់ស្លុតមែនទែន!!! យ៉ាងហោចណាស់មានមនុស្ស​៣៥នាក់ស្លាប់ និងរបួសជាច្រើននាក់ និងបាត់ខ្លួនក្នុងគំនរបាក់បែក ក្រោយហេតុការបាក់ស្ពាន អាកាសនៅទីក្រុង​ Genoa ​ភាគខាងជើងប្រទេសអីុតាលី
-

ប្រទេសអុីតាលីៈ យ៉ាងហោចណាស់មានមនុស្ស​៣៥នាក់ស្លាប់ និងរបួសជាច្រើននាក់ និងបាត់ខ្លួនក្នុងគំនរបាក់បែក ក្រោយហេតុការបាក់ស្ពាន អាកាសនៅទីក្រុង​ Genoa ​ភាគខាងជើងប្រទេសអីុតាលី។

តាមការប្រកាសថ្មីបំផុត របស់ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានអ្នកស្លាប់ ៣៥នាក់ និងបាត់ខ្លួនជាច្រើន។ ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាបន្តទៀត ដោយសារតែមានអ្នកបាត់ខ្លួនកប់នៅក្រោម ស្ពានបាក់។ ក្រុមជួយសង្គ្រោះប្រមាណ ២០០នាក់ បានខិតខំធ្វើការទាំងយប់ដើម្បី ស្វែងរកអ្នកជាប់ខាងក្នុង។ក្រៅពីខិតខំស្វែងរកជនរងគ្រោះ មន្ត្រីក្នុងតំបន់បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបែកធ្លាយសារធាតុហ្គាស ដោយសារតែទីតាំងស្ពានបាក់ខាងលើ នៅជិតរោងចក្រ​ហ្គាស តែម្តង។
ចំនួនអ្នកស្លាប់និងកើនឡើងជាបន្តបន្ទាប់​ដោយសារតែនៅពេលបាក់ស្ពាន រថយន្តជាច្រើនកំពុងតែធ្វើដំណើរ នៅលើស្ពាន ក៏ដូចជានៅក្រោមស្ពាន។ នាយករដ្ឋមន្ត្រីអីុតាលី លោក​ Giuseppe Gonte ​បានទៅកាន់ទីក្រុង​ Genoa ​នៅរសៀលថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីបញ្ជាសកម្មភាពជួយសង្គ្រោះ។ ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អីុតាលី ​លោក​ Matteo Salvina ​បានប្រកាសថា រដ្ឋាភិបាល នឹងបញ្ជូនអ្នកដែលទទួលខុសត្រូវស្ពានខាងលើ មកទទួលទោសមុខច្បាប់។
នៅពេលនេះដែរមូលហេតុបណ្តាលឲ្យបាក់ស្ពានកំពុងតែ វិភាគ។ តាមសារព័ត៌មានអីុតាលី ​នៅមុនហេតុការគ្រោះថ្នាក់ស្ពានខាងលើ មានសញ្ញាមិនល្អ ហើយបានព្រមានតាំងពីឆ្នាំ២០១៦ នៅពេលដែល សាស្ត្រាចារ្យ​ សំណង់មកពីមហាវិទ្យាល័យ Genoa លោក​ Antonio Brencich ​បានព្រមានថាស្ពាន Morandi ​មានចំណុចមួយចំនួន ខុសប្រក្រតី ពិសេសគឺបេតុង បង្គោលស្ពាន។ ប៉ុន្តែការព្រមានខាងលើត្រូវបានមើលរំលង មិនតែប៉ុណ្ណោះ មន្ត្រីក្នុងតំបន់បានចំណាយប្រាក់ ក្នុងការជួសជុលថែរក្សាស្ពាននេះមានតម្លៃច្រើនជាង ការសាងសងថ្មីទៅទៀត។
មេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង បានបង្ហាញពីកិច្ចសហការជាមួយរដ្ឋាភិបាល និងពលរដ្ឋអីុុតាលី ក្នុងការជួយ ដល់ប្រទេសនេះ​ក្រោយហេតុការបាក់ស្ពាន ដ៏រន្ធត់មួយនេះ ៕
ប្រភពៈ Phorn Sophal