បងប្អូនត្រូវប្រុងប្រយ័ត្ន...តារាសម្តែង ម៉ា នីកា មានជំងឺអាឡែកស៊ីច្រមុះ យ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវធ្វើការវះកាត់ថែមទៀតផង...
-

ភ្នំពេញ៖ តារាសម្តែងកញ្ញា ម៉ា នីកា​ ត្រូវបានស្គាល់ថាជាតួអង្គមួយរូបនៅក្នុងរឿង "បេសកម្មមួយ" មានអាការៈឈឺចម្រុះធ្ងន់ធ្ងរ រហូតដល់ត្រូវចូលមន្ទីរពេទ្យធ្វើការវះកាត់។ ក្រោយពីការធ្វើការព្យាបាលមួយរយៈពេលមក អាការៈអាឡែកស៊ីច្រមុះ ក៏មានអាការៈធូរស្បើយជាមុន ។ កញ្ញា ក៏បានប្រាប់ពីអាការៈដែលកញ្ញាបានជួបពីបញ្ហានៃ ជំងឺនេះថា "មុនដំបូងមានអាការៈវិលមុខ ឈឺក្បាល អស់កម្លាំង ពេលយើងទុកយូរៗទៅ វានឹងបង្កជាខ្ទុះ ហើយថែមទាំងប៉ះពាល់ដល់បំពង់កទៀតផង ជាពិសេសគឺទៅលើចំនីអាហារ"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ក៏បានរៀបរាប់ថា​"?សួស្តីពុកម៉ែបងប្អូន នឹងមិត្តភក្រ្ត័ទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំចង់ចែករំលែកវីដេអូឃ្លីបមួយនេះជូនដល់អ្នកទាំងអស់គ្នា ពីអាការៈជំងឺរបស់នាងខ្ញុំ ហើយក៏សូមអភ័យទោសផងដែរ ដែលមិនបាននិយាយពីអាការៈជំងឺរបស់នាងខ្ញុំអោយបានក្បោះក្បាយជាងនេះទេ ដោយសារច្រមុះនៅឈឺហើយពិបាកដកដង្ហើម។ ជាចុងក្រោយនេះនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនមិត្តភក្រ្ត័ទាំងអស់ សំរាប់ការស្រលាញ់ បារម្មណ៍ និងផ្តល់កំលាំងចិត្តដល់រូបខ្ញុំ សូមអ្នកទាំងអស់គ្នាជួបតែណាងល្អនិងមានសុខភាពល្អគ្រប់ក្រុមគ្រួសារ❤️❤️??????????"។

មានវីដេអូ៖ ប្រភព៖ Nika Ma