សម្ដេចតេជោ ហ៊ុន សែន បញ្ឈប់មិនអោយយកប្រាក់តាមផ្លូវវាងក្រុង (លេខ២១) ក្រុងដូនកែវ ខេត្តតាកែវ
-

ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ, អាជីវករ, និង ម្ចាស់យានយន្ដដឹកទំនិញគ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំអោយយកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែលភ្ជាប់ពីផ្លូវជាតិលេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅថាផ្លូវវាងក្រុង សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិនយកប្រាក់ជារៀងរហូត ចាប់ ពីម៉ោង ១២:00 អាធា្រតយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ យប់នេះ តទៅ។ សម្តេចតេជោ ហ៊ុន សែន តែងតែនៅរួមសុខរួមរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ទាំងអស់ ព្រោះសេចក្តីសុខរបស់ពលរដ្ឋ គឺជាសេចក្តីសុខ​របស់សម្តេចផ្ទាល់។ នេះគឺជាកាដូថ្មីជូនបងប្អូនអ្នកខេត្តតាកែវក៏ដូច ជាសម្រាប់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនេះ។ ចាប់ពីម៉ោង ១២:០០ យប់នេះតទៅ គឺបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនត្រូវបង់ប្រាក់ថ្លៃ ឆ្លងកាត់តាមផ្លូវនេះទៀតឡើយ (Free)។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនលេខ​២០។ សូមបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាពគ្រប់ទីកន្លែង!

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister