សៀមលេងខូចគេរហូតចឹង! សៀមបានដោះសារ និងទំលាក់កំហុសមកភាគីកម្ពុជាទាំងស្រុង លើការបិតច្រក និងការរឹតបន្តឹងបណ្តាលអោយមានមនុស្សស្លា.ប់
សីហា
-

តើនេះចាត់ទុកថាជាការរំលោ.ភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិដែរឬទេ? ដែលមន្ត្រីនៅច្រកព្រំដែនប្រទេសថៃហាមឃា.ត់ពលករខ្មែរជាង៤០០នាក់ មិនឲ្យត្រឡប់ចូលទឹកដីកំណើតវិញ។ ហេតុការណ៍នេះបានបង្ករឲ្យមានការតវ៉ា និងភាពចលាចលយ៉ាងខ្លាំង ដោយពលករខ្មែរចំនួន ២នាក់បានបាត់បង់ជីវិត និង១នាក់ត្រូវបានចាប់ខ្លួន។ ជាមួយគ្នានេះ ពួកគេបានបន្ទោសថា ផលវិបាកទាំងអស់នេះ គឺបណ្ដាលមកពីរដ្ឋាភិបាលកម្ពុជាទាំងស្រុង។

យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Amarin News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានរាយការណ៍ថា នៅម៉ោង ៤-៥ល្ងាច មានប្រជាពលរដ្ឋខ្មែរប្រហែល 300-400នាក់ រង់ចាំឆ្លងដែននៅច្រកខ្លងលឹក ទល់ច្រកប៉ោយប៉ែតខាងកម្ពុជា ប៉ុន្តែព្រំដែនប្រទេសទាំងពីរត្រូវបានបិទ មិនអាចឆ្លងកាត់បានទេ។

ប្រភពដដែលនេះបានអះអាងថា នៅពេលដែលមិនអាចឆ្លងចូលទៅទឹកដីរបស់ខ្លួនបាន ពលករខ្មែរទាំងនោះបាននាំគ្នាបង្ករភាពចលាចល និងព្យាយាមទម្លុះរនាំងប៉ុស្តិ៍ត្រួតពិនិត្យ ជាហេតុធ្វើឲ្យមន្ត្រីប៉ូលីសថៃដែលនៅទីនោះត្រូវធ្វើការអន្តរាគមន៍ភ្លាមៗ។ ក្នុងនោះមានមនុស្សស្លា.ប់២នាក់ គឺមនុស្សពេញវ័យ១នាក់ និងកុមារអាយុ២ឆ្នាំ១នាក់ រីឯមូលហេតុដែលបានស្លា.ប់ត្រូវបានគេបញ្ជាក់ថាដោយសារតែជំងឺ។ បន្ទាប់មកភាគីពាក់ព័ន្ធបានសម្របសម្រួលគ្នាទាំងសងខាង ដើម្បីស្នើសុំយកសាកសពមកក្រុងប៉ោយប៉ែតវិញជាករណីពិសេស។

ភាគីថៃបានបញ្ជាក់ថា នៅពេលដែលស្ថិតក្នុងស្ថានភាពជាប់គាំង ពលរដ្ឋខ្មែរទាំងនោះបាននាំគ្នាបញ្ចេញព័ត៌មានថា មន្ត្រីថៃមិនអនុញ្ញាតឲ្យពួកគេឆ្លងដែន ទាំងដែលជាក់ស្ដែង ថៃបានព្យាយាមសម្របសម្រួលជាមួយកម្ពុជារួចហើយ ប៉ុន្តែខាងកម្ពុជាទេជាអ្នកបដិសេធមិនអនុញ្ញាតឲ្យពលរដ្ឋខ្លួនឆ្លងកាត់។ ហើយបន្ទាប់មក ពលករខ្មែរទាំងនោះបានចាប់ផ្ដើម ជេ.រប្រមា.ថអ្នកយកព័ត៌មាន និងមន្ត្រីជំនាញ ហើយស្រែកគំរា.មនៅមុខទ្វារប៉ុស្តិ៍។

ពួកគេនិយាយថា ពលរដ្ឋខ្មែរមួយជាច្រើនបានព្យាយាមទម្លុះរនាំងមកខាងកម្ពុជា ដោយទាមទាថានឹងមកពិភាក្សាជាមួយមន្ត្រីកម្ពុជាដោយខ្លួនឯង ចាំមើលថាតើមន្ត្រីកម្ពុជាអនុញ្ញាតឬអត់។ ប៉ុន្តែស្របពេលជាមួយគ្នានោះ យោធាថៃបានអន្តរាគមន៍ភ្លាមៗដើម្បីការពារកុំឲ្យស្ថានការណ៍កាន់តែតានតឹង។ មន្ត្រីថៃពន្យល់ថា «វាមិនមែនជាកំហុសរបស់ថៃឡើយ។ ព្រោះខាងកម្ពុជាទេដែលនៅមិនទាន់ទទួលយកការបើកច្រកព្រំដែន»។

មួយសន្ទុះក្រោយមក ពួកគេបានទទួលដំណឹងពីខាងសារព័ត៌មានថា កម្ពុជាយល់ព្រមបើកព្រំដែនក្នុងពេលតែមួយ ដើម្បីសម្របសម្រួលឲ្យប្រជាពលរដ្ឋចន្លោះពីម៉ោង ៧.០០ – ៨.៣០ យប់។ ហើយក្រោយមក ប្រជាជនកម្ពុជាអាចចាកចេញបានបន្តិចម្តងៗ ដែលនាំឲ្យស្ថានភាពបានវិលមករកភាពស្ងប់ស្ងាត់ឡើងវិញ៕