សាហាវណាស់...ជនបរទេសម្នាក់ បានចូលដកលុយ ពេលចេញពីទូរ ATM នៅជាប់វាលព្រះមេន ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះម៉ូតូធំ វាយប្លន់យកអស់ពីខ្លួន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ៖ កាលពីវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ជនបរទេសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះម៉ូតូធំ វាយប្លន់យកអស់ពីខ្លួន និងរបួសធ្ងន់ ខណៈពេលដែលចេញពីដកលុយទូរ ATM នៅជាប់វាលព្រះមេន ជិតសារមន្ទីរជាតិ។
ជនបរទេសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ហើយក្រោយពេលកើតហេតុ ក៏ជនបរទេសម្នាក់ទៀតដែលត្រូវជាមិត្តភក្តិដឹកជនរងគ្រោះទៅមន្ទីរពេទ្យហើយដែរ។ បើយោងតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសរងគ្រោះដើរចូលទៅដកលុយនៅក្នុងទូATM មួយនៅតាមបណ្ដោយផ្លូវ១៧៨ លុះពេលដើរចេញមកវិញខណៈជនបរទេសរូបនោះ កំពុងស្រវឹងផង ស្រាប់តែគេឃើញមានត្រូវជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូធំ មកពីក្រោយ ធ្វើសកម្មភាពវាយទៅលើជនបរទេសរូបនោះហើយប្លន់យកលុយនិងសំភារះអស់ពីខ្លួន ភ្លាមនោះជនបរទេសរងគ្រោះ បានស្រែកឆោឡោអោយគេជួយដែរ តែគ្មានអ្នកណាហ៊ានជួយឡើយសារតែផ្លូវមានសភាពរៀងស្ងាត់ទៀតផង សាក្សីឃើញដូច្នេះក៏បានរាយការណ៍ប្រាប់ទៅវិទ្យុABC សុំការអន្តរាគមន៍ពីសមត្ថកិច្ច ។ ដោយ៖ និស្ស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។