ម៉ែឪមួយចំនួន ចូលចិត្តណាស់រឿងពាក់ខ្សែ ឲ្យកូនតូចៗច្រើន នៅទីសាធារណៈ សមត្ថកិច្ចឃាត់ខ្លួននារីស្រស់ស្អាតម្នាក់ បន្ទាប់ពីលួចកាត់យកខ្សែក ពីក្មេងស្រីម្នាក់ នៅកន្លែងតាំងពិពណ៌មួយកន្លែង នៅភ្នំពេញ
ភ្នំពេញៈ កាលពីវេលាម៉ោង៨ៈ៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចធ្វើការឃាត់ខ្លួននារីស្រស់ស្អាតម្នាក់ មានឈ្មោះ កងស្រីមៅ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អណ្តូង សង្កាត់ គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានធ្វើសកម្មភាព កាត់យកខ្សែក ពីក្មេងស្រីជនរងគ្រោះម្នាក់ នៅកន្លែងតាំងពីពណ៍មួយកន្លែង ស្ថិតនៅចំនុច ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាធានីភ្នំពេញ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។