ពលរដ្ឋខ្មែរចំនួន១៦នាក់ ដែលសមត្ថកិច្ចថៃ ឃាត់ខ្លួននៅខេត្តត្រាត ត្រូវអនុញ្ញាតឱ្យមកប្រទេសកម្ពុជាវិញ...
(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់ ដែលសមត្ថកិច្ចថៃចាប់ខ្លួននៅខេត្តត្រាត ត្រូវបានអនុញ្ញាតឱ្យមកប្រទេសកម្ពុជាវិញក្រោយមានការសម្របសម្រួល។ ប្រជាពលរដ្ឋទាំង ១៦នាក់នេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ពីបទនេសាទដោយពុំមានការអនុញ្ញតនៅតំបន់ហាមឃាត់ ស្ថិតនៅស្រុកខៅស្មីង ខេត្តត្រាត ប្រទេសថៃ។

បងប្អូនប្រជាពលរដ្ឋទាំង១៦រូប បានមកដល់ទីរួមខេត្តកោះកុង នៅរសៀលម៉ោង១៥:០០នាទី ប្រកបដោយទឹកមុខសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណអាជ្ញាធរដែលបានជួយសម្របសម្រួល និងអនុញ្ញាតឱ្យពួកគាត់បានវិលត្រឡប់មកទឹកដីកម្ពុជា និងបានជួបជុំក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន៕ ប្រភព៖ Fresh News








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។