ទ្រាំលែងបានហើយ!!! រថយន្តកុងតឺន័រ សណ្ដោងរម៉ក់១គ្រឿង ងងុយគេងពេក ទ្រាំលែងបានជិះចុះទឹកទន្លេវ៉ៃគោ លុបមុខតិច ផ្អើលអ្នកស្ទូចត្រី និងអ្នកលក់ដូរ នៅក្បែរមាត់ទន្លេរត់ចែកជើងគ្នាសឹងមិនទាន់
ស្វាយរៀងៈ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយសាររថយន្តកុងតឺន័រ១គ្រឿង បើករ៉េចង្កូតធ្លាក់ក្នុងទឹកទន្លេវ៉ៃគោ សង្ស័យងងុយដេក ធ្វើឲ្យអ្នកស្ទូចត្រី និងអ្នកលក់ដូរ នៅក្បែរទន្លេវ៉ៃគោ រត់ចែកជើងគ្នាសឹងមិនទាន់ ហេតុការណ៏នេះស្ថិតនៅលើផ្លូវជាតិលេខ១ ចំណុចគល់ស្ពានហាយវ៉េ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។