លោក ម៉ៃ សុគន្ធ សង្ឃឹមថាប្អូនដែលខ្យល់គរ នឹងបានជាប់ណា ស៊ូស៊ូ...
-

កាលពីថ្ងៃម្សិលមិញ គឺជាថ្ងៃប្រឡងដំបូងរបស់ប្អូនៗ​ថ្នាក់វិទ្យាល័យ។ នៅក្នុងប្រឡងនោះផងដែរ ក៏មានប្អូនសិស្សសាលាជាច្រើនអ្នក មានអាការៈ ក្អួតចង្អោរ វិលមុខ ជាដើម។ គ្រាន់តែឃើញបែរនេះភ្លាម តារាចំរៀង ដែលមានទទួលបានរហ័សនាមថា "ពូកែទើស" លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារ លើកទឹកចិត្តប្អូន និងសរសើរនូវទឹកចិត្តលោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចំពោះប្អូនៗ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ក៏បានរៀបរាប់ថា​៖

"សង្ឃឹមថាប្អូនដែលខ្យល់គរ នឹងបានជាប់ណា ស៊ូស៊ូ ?????? អរគុណខ្លាំងណាស់សំរាប់ការយកចិត្តទុកដាក់ខ្ពស់របស់លោកគ្រូអ្នកគ្រូ និង គ្រូពេទ្យប្រចាំការ?????"
ប្រភព៖​ May Sokun