បើមិនបានជួយអ្វីសោះ សូមត្រឹមតែជួយធ្វើការចែករំលែកបន្ត ដើម្បីឲ្យសប្បុរសជនបានឃើញផង...ប្អូនប្រុស អាយុ១៦ ពិការដៃ ជើង អង្គុយលើរទេះរុញ ដើម្បីសុំទានគេ គ្រាន់ចិញ្ចឹមជីវិត...(មានវីដេអូ)
-

ជីវិតអ្នកក្រ ខំត្រដររស់ ខំប្រឹងថ្ងៃយប់ គ្មានពេលស្រាកស្រាន្ត គ្មានទេក្តីសុខ ដូចជាអ្នកមាន ។ ព្រះគុណម្ចាស់ វជិរមុនី យឹម វន្នី បានធ្វើដំណើរទៅខេត្តបាត់ដំបង ក៏ប្រទះឃើញប្អូនប្រុសម្នាក់ ដែលកំពុងអង្គុយនឹងរទេះ ដៃក៏ពិការ ជើងក៏ពិការ ពិតជាវេទនាខ្លាំងណាស់ គ្មាននរណាម្នាក់ប្រាថ្នានោះទេ។ ព្រះគុណម្ចាស់ក៏បានធ្វើការបង្ហោះវីដេអូ អមជាមួយនឹងរូបប្អូនប្រុស ប្រសិនបើពុទ្ធបរិស័ទ ចង់ចូលរួមចែករំលែក ជាថវិការ ឬក៏គ្រឿងបរិភោគសម្រាប់ប្អូនប្រុសក៏បាន។ ព្រះគុណម្ចាស់បានរៀបរាប់ថា​៖

"ក្មេងប្រុសពិការជើងដៃរស់នៅដោយការសុំទានគេ???ឃើញហើយពិតជាអាណិតណាស់ ។ ខេត្តបាត់ដំបង ផ្សារណាត់ ។ លេខទំនាក់ទំនង ? 098779946 / 0973930972"។
មានវីដេអូ៖ ប្រភព៖ វជិរមុនី យឹម វន្នី