អាណិតដល់ហើយ!!! ក្មួយស្រី ឌីណា សាដាណេ ធ្វើឲ្យCouchទាំង៣ និងអ្នកទស្សនាទប់ទឹកភ្នែកមិនបានទេ.....(មានវីដេអូ)
-

កុមារីម្នាក់​មានឈ្មោះ ឌីណា សាដាណេ អាយុ ១០ឆ្នាំ មកពីរាជធានីភ្នំពេញ ក្មួយស្រីបានចូលប្រឡង កម្មវិធីចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ វគ្គ The Blind Audition សប្ដាហ៍ទី១ ហើយក្មួយស្រីបានជ្រើសរើសច្រៀងមួយបទ ឡើងមកបកស្រាយស្រាយផងដែរ មានចំជើងថា “ចាស់ជូរអែម”។

ទោះបីក្មួយស្រី ឌីណា សាដាណេ មានសម្លេងពិរោះ និងកាយវិការរស់រវើក គួរឲ្យស្រលាញ់យ៉ាងណាក៏ដោយ ក៏មិនត្រូវបានគណកម្មការចុចកៅអីជ្រើសរើសយកប្អូនស្រីឡើយ ជាក់ស្តែង គ្រាន់តែច្រៀងចប់ភ្លាម ប្អូនស្រីក៏ស្រាប់តែយំខ្លាំងៗតែម្តង រហូតគណកម្មការទាំង៣ រត់មកលួង ហើយ Couch ឱក សុគន្ធកញ្ញា ក៏បានច្រៀងចម្រៀងមួយបទលើកទឹកចិត្តដល់ប្អូនស្រី កុំឲ្យចុះចាញ់ និងបានធ្វើឲ្យអ្នកទស្សនាស្ទើរតែយំតាមប្អូនស្រីទៅហើយ។ ទស្សនាវីដេអូខាងក្រោមៈ