អបអរសាទរ!!! លោកឧត្តមសេនីយ៍ បែន ដារា ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកែប
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨នេះ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដោយបានប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងជូនលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងខេត្ត ព្រះសីហនុ ជាស្នងការ នៃស្នងការដ្ឋាន នគរ បាល ខេត្តកែប ក្រោមអធិបតីភាព លោក នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៍ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ ដែល មានការអញ្ជើញរួម ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈ អភិបាល ខេត្ត កែបនិង មន្ត្រីរាជការក្រោមឱវាតយ៉ាងច្រើនកោះករផងដែរ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។