ក្រោយពីប្លន់ធនាគារ ដ៏កក្រើក នៅភ្នំពេញ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ត្រូវចេះរកវិធីការពារទ្រព្យសម្បត្តិរបស់ខ្លួន និងរបស់អតិថិជន ដែលបានផ្ញើ ដោយថាមិនចាំបាច់ មានការណែនាំពីស្ថាប័នពាក់ព័ន្ធ របស់រដ្ឋនោះទេ មិនត្រឹមតែប៉ុននិង នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សង្កត់ន័យធ្ងន់ៗទៀតថា.....
កាលពីថ្ងៃម្សិលមិញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១ៈ៤៨នាទីព្រឹក មានករណីប្លន់ដ៏កក្រើកមួយ នៅរាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់ទៅដោយអាវុធខ្លី ២ដើម បានចូលប្លន់ធនាគារ អ អេច ប៊ី ឥណ្ឌូឆាយណា (RHB) ទាំងកណ្ដាលថ្ងៃត្រង់ ដែលមានទីតាំងនៅវិទ្យាស្ថាន វណ្ណ ដា តាមបណ្តោយផ្លូវម៉ៅសេទុង ដោយក្រុមចោរមានគ្នា ៥នាក់ ជិះម៉ូតូ២គ្រឿង ប្លន់ប្រមូលយកលុយអស់ជាង ១០ម៉ឺនដុល្លារ ហើយក៏រត់គេចទៅដោយសុវត្តិភាព។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។