លោក សង់​ សេត បានចេញមកស្រាយបំភ្លឺរឿង "មកពីខ្ញុំមានលុយតែ១ចាន" នេះគ្រាន់តែជា...
-

ក្រោយពីមានរឿងរ៉ាវផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ពីរឿងដែលតារាកំប្លែង​ លោក សង់ សេត បានធ្វើការបង្ហោះសារយ៉ាងខ្លីថា "ពុកខ្ញុំបានពិសារមុីស៊ុបហើយព្រឹកនេះ ដោយគាត់រវល់ទៅស្រុកដាំដំណាំ ម៉ែគាត់មិនពិសារទេទុកឲ្យពុក មកពីខ្ញុំមានលុយតែ១ចាន" លោកក៏បានចេញមកស្រាយបំភ្លឺ ទាក់ទងនឹងរឿងបញ្ហាមួយនេះ ហើយនៅក្នុងរឿងនេះ លោកក៏បានបញ្ជាក់ថា "សូមឲ្យកូនទាំងអស់ត្រូវរួសរាន់ទាន់ពុកម៉ែពិសារបាន ពែលគាត់ឈឺពិសារមិនបានទើបខំប្រឹងនោះអាចស្តាយក្រោយ" ។ យ៉ាងណាមិញ នៅក្នុងបណ្តាញគណនីហ្វេសប៊ុករបស់លោកផ្ទាល់ ក៏បានរៀបរាប់យ៉ាងដូច្នេះថា៖

"ខ្ញុំសូមអភយ័ទោសសម្រាប់រូបខ្ញុំដែលបានបង្ហោះពាក្យថាមានលុយទិញមុីស៊ុបមួយចានជូនឪពុក។ម្តាយមិនពិសារទុកឲ្យពុកនោះ ខ្ញុំចង់បញ្ជាក់ថា សូមឲ្យកូនទាំងអស់ត្រូវរួសរាន់ទាន់ពុកម៉ែពិសារបាន ពែលគាត់ឈឺពិសារមិនបានទើបខំប្រឹងនោះអាចស្តាយក្រោយ"
ប្រភព៖ Song Sat