បងប្រុសម្នាក់ ប្រតិកម្មចំពោះ ប៉ូលីសយ៉ាងខ្លាំង ក្រោយពីចាប់យុវជនម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធ ករណីប្លន់ធនាគារ ដ៏កក្រើកនៅក្រុងភ្នំពេញ ហើយដោះលែងវិញ សួរថា"កិត្តិយសរបស់គាត់នរណាសង"...
ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីចោរប្លន់ ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា នៅមុខសាលា វ៉ាន់ដា ដោយមានមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងមានភាពភ័យខ្លាចយ៉ាងខ្លាំងចំពោះហេតុការណ៍នោះ។ យ៉ាងណាមិញនៅក្នុងហេតុការណ៍ដ៏កក្រើកនោះផងដែរ សមត្ថកិច្ចចាប់ច្រលំបុរសម្នាក់ ថាជាជនសង្ស័យ ហើយក៏បាននាំទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ ក្រោយពីសួរនាំរួចមក សមត្ថកិច្ចបានដោះលែងមកវិញភ្លាមៗ ដោយសារតែមិនពាក់ព័ន្ធ នៅក្នុងករណីប្លន់មួយនេះឡើយ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។