ស៊ែរកុំស្ដាយថ្មចែកគ្នាដឹងឱសថព្យាបាលរោគទឹកនោមប្រៃ
*តើជំងឺទឹកនោមប្រៃជាអ្វី? ជំងឺទឹកនោមប្រៃ គឺជាការបញ្ចេញសារជាតិមិនធម្មតា ដែលកើតឡើងដោយសារជំងឺអ្វីមួយនៅក្នុងទឹកនោម ដែលជាតិប្រូតេអ៊ីននៅក្នុងទឹកនោម មានលើសពី ៥០មីលីក្រាមក្នុង២៤ម៉ោង ព្រោះជាទូទៅ ទឹកនោមបញ្ចេញបានតិចជាង៣០មីលីក្រាមប៉ុណ្ណោះក្នុង ២៤ម៉ោង។ ជាធម្មតា វត្ដមានជំងឺទឹកនោមប្រៃនេះបានបង្ហាញខ្លួន ឬត្រូវរកឃើញនៅពេលដែលអ្នកជំងឺមកជួបគ្រូពេទ្យពេលមានអាការហើម និងជំងឺរលាកតម្រងនោម។
*ជំងឺទឹកនោមប្រៃបែងចែកជា៣ប្រភេទផ្សេងគ្នា ៖ ១. ជំងឺទឹកនោមប្រៃកើតឡើងដោយសារធម្មជាតិ គឺជាទឹកនោមប្រៃដែលកើតឡើងតិចជាង៥០មីលីក្រាមក្នុង២៤ម៉ោង ២. ជំងឺទឹកនោមប្រៃកើតឡើងដោយសារការងើបអង្គុយ ឈរ ឬដេក គឺជាជំងឺដែលកើតឡើងតាមរយៈជំងឺផ្សេងៗមួយចំនួនបូកផ្សំចូលគ្នា ៣. ទឹកនោមប្រៃស្ដែងចេញឱ្យឃើញពីអាការអ្នកជំងឺ ដូចជារលាកតម្រងនោម ខ្សោយតម្រងនោម ឬហើមជាដើម។











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។