ក្រូចសើចពោរពេញទៅដោយរូបមន្តអត្ថប្រយោជន៍សម្រាប់សុខភាព និងសម្រស់ថែមទៀតផង!
ដូច្នេះ តើក្រូចសើចផ្តល់អត្ថប្រយោជន៍ និងគួរប្រើប្រាស់របៀបណាទើបទទួលបានអត្ថប្រយោជន៍ទាំងនោះ?

តោះ ទៅសិក្សាស្វែងយល់ពីរូបមន្តនោះទាំងអស់គ្នា ដូចខាងក្រោម៖
1-រូបមន្តភេសជ្ជៈក្រូចសើច លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម (Cholesterol)
វិធីធ្វើ៖
-ក្រូចសើច ១ផ្លែ ចិតសំបក
-ច្របាច់យកទឹក
-លាយ សូដា ១កំប៉ុង។
វិធីប្រើប្រាស់៖
-ពិសារាល់ព្រឹក បន្ទាប់ពីងើបពីគេង។

2.រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល
វិធីធ្វើ៖
-ផ្លែក្រូចសើច ៤-៥ ផ្លែ
-ចិត្តសំបក ច្របាច់យកទឹក
-លាយអំបិល ១ចឹប ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន ) និងទឹកកក
-យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុក ឲ្យម៉ដ្ឋ រួចចាក់ដាក់កែវជាការស្រេច។
វិធីប្រើប្រាស់៖
-ពិសាមួយថ្ងៃមួយកែវ។

3-ប្រឆាំងជម្ងឺមហារីក ដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )
-ប្រេងក្រូចសើចជួយបន្ថយស្ត្រេស
-ជួយឲ្យគេងលក់ស្រួល
-បំប៉នបេះដូង
-បំបាត់ខ្យល់ចាប់វិលមុខ។
វិធីធ្វើ៖
-សំបកផ្លែក្រូចសើច ហាន់១ ស្លាបព្រាបាយ។
វិធីប្រើប្រាស់៖
-ឆុងទឹកពិសារជាប្រចាំ។

4-បំបាត់ក្អកស្លេស្មលាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ
វិធីធ្វើ៖
-យកផ្លែអាំងភ្លើងឲ្យទន់។
វិធីប្រើប្រាស់៖
-ច្រចាប់បន្តក់ចូលកបន្តិចម្តង។

5-រូបមន្តបំបាត់អង្គែ
វិធីធ្វើ៖
-ក្រូចសើច១ ផ្លែ យកទៅដុត
-ច្របាច់យកទឹក។
វិធីប្រើប្រាស់៖
-យកទៅឈ្លីស្បែកក្បាល រួចទុកចោល 3-4 នាទី សឹមលាងទឹកចេញ។

6-រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ
វិធីធ្វើ៖
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក
-លាយជាមួយប្រេងដូង ១ស្លាបព្រាកាហ្វេ
-ក្រឡុកឲ្យចូលគ្នា។

ធីប្រើប្រាស់៖
-យកមកញីសាច់ក្បាល និងសក់
-អប់ទុក ១៥នាទី
-លាងចេញ
-ធ្វើដូច្នេះ ១អាទិត្យ នឹងចាប់ផ្តើមបានផល៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។