សូមមិត្តទាំងអស់ជួយ shear អោយតុលាការទាំងអស់បានដឹងនឹងជួយរកយុត្តិធម៌ជូនក្រុមគ្រួសារយេីងខ្ញុំទាំងពីរផង ពួកយេីងខ្ញុំឈឺចាប់ស្រក់ទឹកភ្នែកឥតល្ហែររាល់ពេល...
ណារ៉ា
-

កាលពីប៉ុន្មានម៉ោងមុននេះបានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Chea Sokleng បង្ហោះសារទាមទាររកយុត្តិធម៌ចំពោះជនរងគ្រោះដែលត្រូវជាក្មួយបានបាត់បង់ជីវិតដោយសារគ្រោះថ្នានក់ចរាចរណ៍កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ម្ចាស់ហ្វេសប៊ុកខាងលើរៀបរាប់ថា៖ «យប់នេះគេងមិនលក់ទេ ព្រោះនាងខ្ញុំមានការនឹករលឹក ដល់ក្មួយ ប្រុសស្រី ទាំងពីររបស់នាងខ្ញុំ ដែលបានលាចាកលោក 8ខែទៅ ដោយករណី គ្រោះថ្នាក់ចរាចរណ៏ ចាប់ពីថ្ញៃ 5មករា2018 ខេត្ត កំពង់ធំ ភូមិសំណាក់ ឃុំ កកោះ គឺ លោក វេជ្ជបណ្ឌិត អៀងភណ័ (មន្ទីរពេទ្យ កាល់ម៉ែត្រ) និង ភរិយា លោកស្រី ជួនវ៉ាន់នី នារីអាកាសចណ៏ Cambodia Angkor air រហូតមកដល់ពេលនេះហេីយ ពន្លឺយុត្តិធម៏ សំរាប់ពួកគាត់ទាំងពីរ នៅមិនទាន់មាននៅឡេីយ។
ដោយហេតុ ព្រះរាជអាជ្ញា ខេត្តកំពង់ធំ លោក អុិត សុទ្ធា បានដោះលែងឡានបង្ករគ្រោះថ្នាក់ចរាចណ៏បណ្តាលអោយពួកគាត់ស្លាប់ទាំងពីរ តាំងពី បុណ្យ សព 7 ថ្ញៃមិនទាន់បញ្ចប់ផង ( ដោយមិនចាប់អ្នកបង្កហេតុហេីយ នៅដោះលែងឡានបង្កហេតុទៀត) ។
តេី ពន្លឺយុត្តិធម៏មានទេ សំរាប់ឪពុកម្តាយក្រុមគ្រួសារ អ្នកក្រ អ្នកចំការ លោកវេជ្ជបណ្ឌិត និង ក្រុមគ្រួសារ នារីអាកាសចណ៏ ជាគ្រូបង្រៀន ជិតមួយជីវិតហេីយ នេះ តេីអោយពួកគាត់រស់ក្នុងភាពអយុត្តិធម៏ រហូតដល់ពេលណាសំរាប់កូនគាត់ទាំពីរនេះ?
សូមលោកតុលាការខេត្តកំពង់ធំ លោកតុលាការ មួយណាក៏បានសូមជួយរកយុត្តិធម៏អោយក្មួយនាងខ្ញុំផង។
សូមមិត្តទាំងអស់ជួយ shear អោយតុលាការទាំងអស់បានដឹង នឹងជួយរកយុត្តិធម៌ ជូនក្រុមគ្រួសារ យេីងខ្ញុំទាំងពីរផង ថា ពួកយេីងខ្ញុំ ឈឺចាប់ ស្រក់ទឹកភ្នែកឥតល្ហែររាល់ពេលនឹកពួកគាត់ គ្រប់វិនាទី និងដង្ហេីមចេញ ចូល។ នាងខ្ញុំ មិនមានអ្វីទេ មានតែម្រាមដៃ ១០ សូមអគុណៗៗ» ៕