មិនសរសើរមិនបាន! កុមារី អាយុទើបតែ ៩ឆ្នាំ សោះ សំលេងពិរោះរណ្ដំ ធ្វើឲ្យគ្រូបង្វឹកដណ្តើមគ្នា ជ្រើសយក..(មានវីដេអូ)
សីហា
-

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានចាប់ផ្តើមរដូវកាលទី ០២ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ជាវគ្គ The Blind Audition សប្តាហ៍ទី ០២ ហើយបេក្ខភាពនីមួយៗ ដែលបានចូលខ្លួនសុទ្ធតែមានសមត្ថភាពមិនធម្មតា ធ្វើឲ្យកម្មវិធីប្រលងកាន់តែល្អមើល និងជក់ចិត្តដិតអារម្មណ៍។

ចំពោះសប្តាហ៍នេះ នូវយប់ថ្ងៃទី ២៥ ខែសីហា​ ឆ្នាំ២០១៨ មានកុមារាកុមារីជាច្រើនបាន ចេញមកប្រកួតប្រជែងដើម្បីយកចិត្តគ្រូបង្វឹកទាំងបីឲ្យបង្វែរកៅអីជ្រើសយកខ្លួន។ ក្នុងនោះក៏មានកុមារី ឈ្មោះ ឈួន លីហ្សា អាយុ០៩ឆ្នាំ មកពីខេត្តកណ្តាល បានឡើងបកស្រាយនូវបទចម្រៀងអូនជារៃមាស ជាសំលេងដើមរបស់ ឈួន ម៉ាឡៃ ។
តាមរយៈបទនេះដែរ ត្រូវបានគ្រូបង្វឹកចុចប៊ូតុុង Yes ទាំងបីនាក់ ហើយក៏ដណ្តើមគ្នា ជ្រើសយក កុមារី ឈួន លីហ្សា ជាកូនសិស្សផងដែរ។
តោះចង់ជ្រាបច្បាស់មកទស្សនាវីដេអូនៅខាងក្រោមនេះ៖