សូមលោកផ្កាយ​ ៣​ កើត​ ប៉ូលីន​ ចេញមុខបកស្រាយបំភ្លឺការពិត​ផង... នារីម្នាក់បានអះអាងថា បានចាញ់បោកលោក ៣​ កើត​ ប៉ូលីន​​ អស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ សូមគោរពសំពះ ទៅដល់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជុំទាវ មេត្តាជួយរកយុត្តិធម៏ឲ្យនាងខ្ញុំផង...(មានវីដេអូ)
-

បើយោងតាមផេក របស់លោក ផែង វណ្ណៈ បានធ្វើការបង្ហោះពីរឿងរ៉ាវ ដែលមិននឹកស្មានមួយ ដោយនារីរងគ្រោះរស់នៅអាមេរិក ស្រែករកយុត្តិធម៏ ព្រោះតែលោក ផ្កាយ៣ ឈ្មោះ កើត​ ប៉ូលីន​ បោកប្រាស់គាត់រហូតអស់ទឹកប្រាក់ជាង​ ៣​ ម៉ឺន​ដុល្លារ​ ក្លាយជាប្រធានបទដ៏ក្តៅបំផុត តើនេះជារឿងពិតឬយ៉ាងណា?

លោកផែង វណ្ណៈ បានរៀបរាប់នៅក្នុងផេករបស់លោកថា "នារីនៅអាមេរិកម្នាក់អះអាងថាចាញ់បោកលោកផ្កាយ៣​ កើត​ ប៉ូលីន​ អស់ប្រាក់រាប់ម៉ឺនដុល្លារ​ រឿងក្ដីលោកផ្កាយបី​ កើត​ ប៉ូលីន​ អគ្គនាយករង​ អគ្គនាយកដ្ឋានសំភារៈ​ បច្ចេកទេស​ ដែលត្រូវបាននារីម្នាក់នៅអាមេរិកចោទប្រកាន់ថា​ បានបោកប្រាស់គាត់រហូតអស់ទឹកប្រាក់ជាង​ ៣​ ម៉ឺន​ ដុល្លារ​ កំពុងក្លាយទៅជាព័ត៌មានដែលមហាជនតាមដាន​បំផុត​ ថាតើ​រឿងនេះពិតឬយ៉ាងណា​ ?​ តាមរយៈភស្តុតាងជាឯកសារវេលុយពី​អាមេរិកមកអោយលោកផ្កាយ​៣​ កើត​ ប៉ូលីន​ និង​ តាមរយៈ​ សារឆ្លើយឆ្លងគ្នារវាងលោកផ្កាយ៣​ កើត​ ប៉ូលីន​ ជាមួយនារីរងគ្រោះ​ លោក​ផ្កាយ​ ៣​ កើត​ ប៉ូលីន​ គឺពិតជា​មានឈ្មោះ​លោក​ផ្កាយ​ ៣​ កើត​ ប៉ូលីន​ ទទួលលុយ​ និង​ មានឆាតគំរាមនារីរងគ្រោះពិតប្រាកដមែន​ ។​ បន្ទាប់ពីមានផ្ទុះរឿងអាស្រូវនេះកើតឡើង​ លោកផ្កាយ​ ៣​ កើត​ ប៉ូលីន​ មិនទាន់ប្រតិកម្មឆ្លើយតបចំពោះការចោទប្រកាន់នេះនៅ​ឡើយទេ​ ។​ ករណី​នេះជារឿងបុគ្គល​ ដូច្នេះលោក​ កើត​ ប៉ូលីន​ គួរតែចេញមុខបកស្រាយបំភ្លឺការពិត​ដើម្បីកុំអោយប៉ះពាល៉ដល់កិត្តិយស​នាយទាហានជាន់ខ្ពស់​ និង​ ស្ថាប័នកងទ័ព"​ ។
យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់នារីរងគ្រោះដែលមានឈ្មោះថា Vanny Heng បានរៀបរាប់ទាំងហួសចិត្តថា "8 .25 .2018 ជុំរាបសួរបងប្អូនទាំងអស់គ្នានឹងខ្ញុំសូមគោរពសំពះទៅដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននឹងលោកជុំទាវនឹងឯកឧត្តម ថ្ងៃនេះនាងខ្ញុំសូមនិយាយអំពីររឿងលោកផ្កាយបីបោកប្រាស់លុយរបស់ខ្ញុំខ្លះៗនឹងសូមបងប្អូនខ្លះទៀតកុំយល់ច្រឡំរឿងផ្សេងអីពីរព្រោះនាងខ្ញុំជាជនរងគ្រោះម្នាក់ហើយបានជួបហើយពិតជាឈឺចាប់ណាស់ នាងខ្ញុំលើកដៃសំពះពីរចម្ងាយសូមលោកសម្ដេចនាយករដ្ធមន្ត្រីនឹងលោកឯកឧត្ដមសូមជួយរកយុត្តិធម៌អោយនាងខ្ញុំផងខ្ញុំសូមអគុណ ????"
មានវីដេអូ៖ ប្រភព៖ Pheng Vannak News