នរណាមិនលង់ បើស្រស់សង្ហារយ៉ាងនេះ...ឆេង ប្រសិទ្ធ មិនត្រឹមតែច្រៀងពិរោះនោះទេ រូបសម្រស់នៅខាងក្រៅវិញ ឡើងកប់តែម្តង...
-

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានចាប់ផ្តើមរដូវកាលទី ០២ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ជាវគ្គ The Blind Audition សប្តាហ៍ទី ០២ ហើយបេក្ខភាពនីមួយៗ ដែលបានចូលខ្លួនសុទ្ធតែមានសមត្ថភាពមិនធម្មតា ធ្វើឲ្យកម្មវិធីប្រលងកាន់តែល្អមើល និងជក់ចិត្តដិតអារម្មណ៍។

ចំពោះសប្តាហ៍នេះ មានកុមារាកុមារីជាច្រើនបាន ចេញមកប្រកួតប្រជែងដើម្បីយកចិត្តគ្រូបង្វឹកទាំងបីឲ្យបង្វែរកៅអីជ្រើសយកខ្លួន។ ក្នុងនោះក៏មានកុមារា ឈ្មោះ ឆេង ប្រសិទ្ធ អាយុ១០ឆ្នាំ មកពីរាជធានីភ្នំពេញ បានឡើងបកស្រាយនូវបទចម្រៀងជាភាសាអង់គ្លេស ដែលមានចំណងជើង “Girl On Fire”។
ដោយឡែកពេលដែលច្រៀងចប់ ហើយក៏ត្រូវគណកម្មការដណ្តើមគ្នា ជ្រើសយក តែអ្វីដែលហួសចិត្ត គាត់មិនបាននិយាយអ្វីច្រើនទេ ស្រាប់តែនិយាយពាក្យថា ចង់ចូលស្តីដណ្តឹង ឱក សុគន្ធកញ្ញា ដោយបាននិយាយថាស្រលាញ់ចូលចិត្ត ឱក សុគន្ធកញ្ញា តាំងពីអាយុ២ឆ្នាំមកម្លេះ ហើយត្រូវទស្សនិជន ស្រែកហ៊ោ ពេញឆាកតែម្តង..។
ទាក់ទិននឹងរូបសម្រស់របស់កុមារា ឆេង ប្រសិទ្ធ បានធ្វើឲ្យមហាជនជាច្រើនកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង។ កុមារា ឆេង ប្រសិទ្ធ ទើបតែមានអាយុ១០ឆ្នាំប៉ុណ្ណោះ តែបើនិយាយពីរូបសម្រស់ក៏មិនចាញ់តារាតូចប៉ុន្មានដែរ។ ជាក់ស្តែងបើយើងក្រឡែកមកមើលពីការស្លៀកសំលៀកបំពាក់របស់ប្អូនប្រុសវិញ​ ពិតជាមានស្ទីល ប្លែកៗ ទាំងម៉ូតសក់ ស្បែកជើង និងសំលៀកបំពាក់ មើលទៅសមសួននឹងដកខ្លួន បង្ហាញពីភាពជឿជាក់ និងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមានគោលបំណងក្នុងជីវិតត្រឹមត្រូវល្អណាស់។
ដោយ៖ និមល ប្រភព៖​រូប ឆេង ប្រសិទ្ធ