បងប្អូនទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នផង ក្នុងពេលបើកបរ!!! ម៉ូតូ២គ្រឿង ព្រលះគ្នាយ៉ាងពេញទំហឹង នៅស្រុកកៀនស្វាយ បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ
ខេត្តកណ្តាលៈ កាលពីវេលាម៉ោង៥ៈ៣០នាទីល្ងាច នៅថ្ងៃអាទិត្យទី២៦ ខែសីហា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រលេខ១៧.១៨ ត្រង់ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ រវាងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ 2.AH 8414 បើកបរដោយឈ្មោះ បាន សូនី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ព្រៃផ្ញា ឃុំ រំចេក ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង។ ឌុបនារីម្នាក់មានឈ្មោះ តាំ សុីម ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ.ឃុំកើតហេតុជាមួយគ្នា។ មកបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកវីវ៉ា សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ 1H.1210 បើកបរដោយឈ្មោះ ស៊ូ វ័ល្ល ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។