កម្លាំង​នគរបាល​ស៊ើបអង្កេត ចុះឃាត់ខ្លួន​ជនជាតិ​ចិន ​ចំនួន១៨នាក់ ក្រោយ​ឆ្លងដែននិងរកសីុ​ខុសច្បាប់នៅ​កម្ពុជា ក្នុង​ព្រះសីហនុ
-

ព្រះសីហនុៈ នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បើក​ប្រតិបត្តិ​ការព័ទ្ធ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន១៨នាក់ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ផ្លូវ​លេខ៨១០ ក្រុម៤៦ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយពី​ស៊ើបអង្កេត​ដឹងថា ពួកគេ​បាន​ឆ្លងដែន​ខុសច្បាប់​មកដល់​កម្ពុជា ហើយ​សម្ងំ​លាក់ខ្លួន​នៅ ​ខេត្ត​ព្រះសីហនុ។

ប្រតិបត្តិការ​នេះ​ប្រព្រឹត្តទៅ​ក្រោម​ការសម្របសម្រួល​ពី​ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយមាន​ការសហកា​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ៕