ប៊ីចេងផលិតក្លែងក្លយជាច្រើនម៉ាកសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន ត្រូវបានមន្ត្រីកាំកុងត្រូលចុះបង្ក្រាបនៅខណ្ឌឬស្សីកែវ
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១០,៣០នាទីព្រឹក ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រោយពីបានធ្វេីការស្រាវជ្រាវស៊េីបអង្កេតកម្លាំងជំនាញនាយកដ្ឋាន បានសហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយចំនួន ០១កន្លែងផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងផលិតលោកស្រី សុខ វួចលីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។