លោក​ សាយ សៀរ៉ា បង្ហាញអារម្មណ៍ហួសចិត្តចំពោះកូនចៅ ដែលបណ្តាលឲ្យលោកមានគុណរស់យ៉ាងកណ្តោចកណ្តែងមិនអស់ចិត្ត សូម្បីតែអាហារក៏មិនផ្តល់ជូនគាត់ពិសារដែរ...
-

តារាសម្តែងដ៏មានប្រជាប្រិយភាព លោក សាយ សៀរ៉ា ហួសចិត្តនឹងកូនមួយចំនួន ដែលបោះបង់ឪពុកម្តាយចោល ឲ្យរស់នៅយ៉ាងកណ្តោចកណ្តែងមិនអស់ចិត្ត សូម្បីតែអាហារក៏មិនមានឲ្យគាត់ពិសារដែរ។ នេះជាទង្វើរមួយដែលមនុស្សជាច្រើនស្អប់ខ្ពើមបំផុតនៅក្នុងសង្គមខ្មែរ​ ឪពុកម្តាយខំចិញ្ចឹមបីបាច់ តាំងពីតូចក្រូចឆ្មា រហូតរៀបចំកូនឲ្យមានគ្រួសារ មានអនាគត តែមើលចុះទង្វើររបស់កូនចៅ ពេលឪពុកម្តាយចាស់ទៅ បែរជាទុកគាត់ចោល មិនមើលថែ ហើយថែមទាំងឲ្យអាហារបរិភោគទៀត។ យ៉ាងណាមិញ ក្នុងគណនីហ្វេសប៊ុករបស់លោក សៀរ៉ា ក៏បានលើកឡើងថា៖

"ហេតុអឺបានកូនចៅគាត់ចិត្តដាច់ទុកគាត់ចោល ម៉េចក៏មិនមើលគាត់ផង មនុស្សអើយមនុស្សអឺក៏មានដែល"។ ទន្ទឹមនឹងក្តីការអាណិតអាសូរ និងក្តីបារម្ភពីសុខភាពរបស់លោកតា ដែលមានវ័យចំណាស់ទៅហើយ លោកក៏បង្ហើបអារម្មណ៍សោកស្តាយចំពោះកូនចៅ ដែលបណ្តោយឲ្យអ្នកមានគុណ ស្ថិតនៅក្នុងសភាពបែបនេះ។
ប្រភព៖ Siara Say