អបអរសាទរ!! លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំង ចំនួន១៣នាក់ផ្សេងទៀត ត្រូវបានដោះលេងឱ្យមានសេរីភាព ជួបជុំគ្រួសារសាច់ញាតិឡើងវិញ
ភ្នំពេញ ៖ បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យលើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នៅវេលម៉ោង១២កណ្ដាលអាធ្រាត ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ អ្នកទាំងអស់គ្នា (១៤នាក់) បានចាកចេញពីពន្ធនាគារហើយ។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។