បងប្អូន ទាំងអស់គ្នាសុំយោលបល់ តិចមក!!! នៅក្នុងព្រះពុទ្ធសាសនា មានច្បាប់ឲ្យលោកវ៉ៃ ទាត់ធាក់ មនុស្សសាមញ្ញបានដែរក៏អី ជួយប្រាប់.....(មានវីដេអូ)
-

កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលជា ៤ទាបភ្លឺ ចោរម្នាក់ដែលឧស្សាហ៍លួចសំភារៈប្រើប្រាស់ក្នុង​វត្ត ត្រូវបានគេតាមទាន់ចាប់បាន ចង់ដៃចង់ជើង បង្ហោះដាក់តាមហ្វេសបុក ដោយហេតុការណ៍នេះបានកើតឡើងនៅកុដិ​ ៣៩​ ក្នុងវត្តឧណ្ណាលោម បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងនោះ ចោរម្នាក់នេះបន្ទាប់ពីត្រូវបានគេចាប់បាន​ ស្រាប់តែយំបោកខ្លួនសុំឲ្យគេដោះលែង មិនត្រឹមតែប៉ុន្នឹងបាននិយាយថា “ដោះលែងខ្ញុំសិនទៅ ចាំខ្ញុំត្រលប់មកវិញក៏បាន” ធ្វើឲ្យមនុស្សនៅទីនោះអស់សំណើចជាខ្លាំង និងហួសចិត្តផងដែរ ជាចុងក្រោយ ប៉ូលីសក៏បានមកយកចោរម្នាក់នេះ ទៅកាន់ប៉ុស ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
បញ្ជាក់ អ្វីដែលសំខាន់នៅក្នុងវីដេអូនេះ ត្រង់ថាការនិយាយស្ដីរបស់លោក និងត្រង់ថាលោកប្រើហិង្សាទៅលើជនសង្ស័យ ដោយវ៉ៃនិងទាត់ធាក់។ នៅក្នុងព្រះពុទ្ធសាសនា មានច្បាប់ឲ្យលោកវ៉ៃ មនុស្សសាមញ្ញបានដែរក៏អីបងប្អូន ជួយប្រាប់ខ្មុំផង។ ចង់ដឹងថាបែបណា សូមទស្សនាវីដេអូខាងក្រោមៈ